CamNews

តន្រ្តី 

Michael Jackson ស្តេចចំរៀង POP ចេញបទថ្មី ៨ បទដែលយើង មិនធ្លាប់លឺសោះ ?

យើងបានដឹង រួចមកហើយថា Michael Jackson ដែលត្រូវ បានគេស្គាល់ថា ជាស្តេចចំរៀង POP នោះ បានលាចាកលោក តាំងតែពីឆ្នាំ ២០០៩ មកម្ល៉េះ ដែលបានធ្វើអោយ ពិភពលោក សោក​សង្រេង យ៉ាងខ្លាំង ។ ថ្មីៗនេះ ស្រាប់តែលេចលឺ ព័ត៌មានមួយ ដ៏ច្បាស់ការថា ផលិតកម្ម Epic Records នឹងចេញអាល់ប៊ុមថ្មីមួយ ដែលមានបទថ្មី របស់ Michael Jackson ដែលទស្សនិកជន មិន ដែលបានលឺ ពីមុនមក ។



ព័ត៌មាននេះ បានធ្វើអោយ ទស្សនិកជន ភ្ញាក់ផ្អើល ជាខ្លាំង ដោយសារតែ ឆ្ងល់ថា តើគេបាន បទថ្មី ទាំងនោះ មកពីណាបើ Michael Jackson បានស្លាប់បាត់ទៅហើយ? ជាការពិតណាស់ គាត់បានស្លាប់ មែនតែ ស្នាដៃនិង សំលេងរបស់គាត់ ដែលបានថត ទាំង ៨ បទនោះមុន ពេល ស្លាប់ គឺនៅសល់ នៅឡើយទេ ។ យើងបានអោយដឹងថា ផលិតករលោក L.A Reid បានចុះ ទៅ ស្រាវជ្រាវ ឯកសារនិងសំលេង របស់ Michael Jackson តាំងតែពីជំនាន់ៗ មុនយ៉ាងពិបាក ទំរាំតែ អាច រកឃើញសំលេង នៃបទនីមួយៗ ពេញលេញ ។



អាល់ប៊ុមនេះ មានឈ្មោះថា “ Xscape “ មាន ៨ បួទថ្មីៗដែល ទស្សនិកជន មិនធ្លាប់បានលឺ ពីមុន ហើយ នឹងចូលរួម ផលិតដោយ ផលិតករល្បីៗ ជាច្រើនដូចជា Timbaland, Rodney Jerkins, Stargate និង Jroc ផងដែរ ។ អាល់ប៊ុម “ Xscape “ គ្រោងនឹងចេញលក់ ជាផ្លូវការក្នុង ខែ ឧសភា ខាងមុខនេះ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: star singer michael jackson pop xscape