អាហ្វ្រិក៖ តាមសេចក្ដីរាយការណ៍ របស់ CNN បានអោយដឹងថា គំនូរជីវចលមួយដែល
មានចំណងជើងថា Zamberzia ត្រូវបានគេដាក់បញ្ចាំងក្នុងប្រទេសអាហ្វ្រិក ត្រួវបានទទួល
ការគាំទ្រជាច្រើន ពីសំណាក់ប្រិយមិត្ដ។ នេះបើតាមសេចក្ដីរាយការណ៍ កាលពីចុងសប្ដាហ៍
មុននេះ។
លោក Cape Town អ្នកផលិតគំនូរជីវចលនេះ បាននិយាយថា បក្សី Kai ជាតួរអង្គសំខាន់
ក្នុងរឿងនេះ ពោលគឺ Kai មានភាពឆ្លាតបំផុត ក្នុងដំណើរផ្សងព្រេង ជាពិសេស ការជួយមិត្ដ
ភ័ក្ររបស់គេ ពេលមានទុក្ខលំបាក។
លោក Cape បាននិយាយថា ខ្សែភាពយន្ដគំនូរជីវចល Zamerzia ត្រូវបានទទួលការគាំទ្រពី
ប្រិយមិត្ដជាច្រើនពាន់នាក់ ជាពិសេសគឺក្មេងៗតែម្ដង។ Zamerzia ត្រួវបានគេចាក់ផ្សាយ
លើកទី ៣៣ នៅរោងភាពយន្ដ Durban International Film កាលពីថ្ងៃទី ២៩ កក្កដា នេះនៅ
ឯប្រទេសអាហ្វ្រិកខាងត្រូង។
លោក Cape បានបន្ដថា ដោយសារមានការគាំទ្រ ដ៏ច្រើនលើសលប់បែបនេះ លោកមាន
ការសប្បាយចិត្ដយ៉ាងខ្លំាង។ ដូច្នេះ លោកនឹងខិតខំប្រឹងប្រែង កែច្នៃខ្សែភាពយន្ដក្រោយៗ
អោយកាន់តែល្អថែមទៀត៕
ដោយ៖ សារិន
ប្រភព៖ cnn