មុននេះ ៤ឆ្នាំ នៅពេលការបោះឆ្នោតមួយបានកើតឡើង លោក Carter និងមនុស្ស ៥នាក់ផ្សេង
ទៀតបានចុច "Like" គេហទំព័រ "Jim Adams for Hampton Sheriff" (ជ្រើសរើស Jim Adams ធ្វើជា
មេប៉ូលិសរបស់ Hampton)។ ទីបំផុត B.J Roberts បានឈ្នះឆ្នោត និងបានបញ្ឈប់លោក Carter
និងមនុស្ស ៥នាក់ផ្សេងទៀតនោះ ពីការងារភ្លាម។ ក្រោយមកក៏មានការប្តឹងផ្តល់ ដោយចោទ
ប្រកាន់លោក Roberts ថាមិនបានគោរព សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
ជាក់ស្តែង ចៅក្រម Raymond Jackson បានបដិសេធរឿងក្តីនេះ នៅខែមេសា ឆ្នាំ២០១២ ដោយ
ហេតុផលថា សកម្មភាពចុច "Like" រឿងអ្វីមួយនៅលើ Facebook មិនមែនជាការបញ្ចេញមតិ
ដែលស្ថិតក្នុងផ្នែក ត្រូវបានការពារដោយច្បាប់នោះទេ។
ក្រោយមក មេធាវីរបស់ Facebook បានមានប្រតិកម្ម គាំទ្រលោក Carter: "បើសិនជា Carter
ឈរនៅលើដងផ្លូវមួយ ហើយនិយាយថា គាត់ចូលចិត្ត និងចង់បានលោក Jim Adams ធ្វើជាមេ
ប៉ូលិស,នោះច្បាស់ណាស់ ការនិយាយរបស់គាត់ ត្រូវបានច្បាប់ការពារ ស្តីពីសិទ្ធិសេរីភាពក្នុង
ការបញ្ចេញមតិ។ ក្នុងករណីនេះ ក៏ដូចគ្នាដែរ បើទោះជាសកម្មភាពនេះ ធ្វើនៅលើអ៊ីនធឺណេត
តាមរយះការប្រើ Mouse ចុច ក៏នឹងត្រូវបានការពារសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិរបស់
Carter ដែរ។
ទំព័រ Facebook ដែល Carter ចុច 'Like' ហើយធ្វើឲ្យគាត់ត្រូវបញ្ឈប់ពីការងារ
តាមប្រភពពីគេហទំព័រ Bloomberg នៅក្នុងការកាត់ក្តីឡើងវិញក្នុងសប្តាហ៍កន្លងទីនេះ ចៅក្រម
Stephanie Thacker ក៏បានបង្ហាញពីការគាំទ្រលោក Carter ថាៈ "Carter ចុច Like មានស្មើនឹង
មានន័យថា គាត់ចូលចិត្ត រឿងអ្វីមួយ។ រឿងនេះ វាមិនខុសពីអ្វី នៅពេលអ្នកកំពុងនៅក្នុងពហុ
កីឡាដ្ឋានបាល់ទាត់ ហើយនិយាយថា ' ខ្ញុំចូលចិត្ត Ike' នោះទេ។
បើទោះជាដូច្នេះ នៅពេលមិនទាន់មានសាលក្រមចុងក្រោយ អ្នកអង្កេតការណ៍បាននិយាយថា
អ្នកប្រើប្រាស់ Facebook គួរតែធ្វើការគិតឲ្យបានច្បាស់ មុននឹងចុច "Like" អ្នកណាម្នាក់នោះ ជា
ពិសេស ក្នុងការប្រកួតប្រជែងគ្នា ដែលមិនទាន់មានលទ្ធផលច្បាស់លាស់នៅឡើយនោះ៕
ដោយ៖ សិលា
ប្រភព៖ VE