ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរឥណ្ឌូនេស៊ី បានធ្វើការរឹបអូសសត្វពង្រូលងាប់ច្រើនជាង ៦៥០ក្បាល ដែលបានបង្កកទុកនៅក្នុងទូរទឹកកក ខណៈម្ចាស់ទូរទឹកកក ដែលត្រូវជាម្ចាស់ផ្ទះនោះត្រូវចាប់ឃាត់ខ្លួន ។
របាយការណ៍បញ្ជាក់ឲ្យដឹងថា សត្វពង្រូលគឺជាសត្វដ៏កម្រមួយ ពីតំបន់អាស៊ី ខណៈ វាត្រូវបានគេ ប្រើប្រាស់ធ្វើជាថ្នាំបុរាណ ។ សេចក្តីរាយការណ៍ចេញផ្សាយឲ្យដឹងថា ប៉ូលីសបានរកឃើញពូជ សត្វកម្រប្រភេទនេះ នៅពេលដែលធ្វើការវាយឆ្មក់ចូលផ្ទះមួយកន្លែង សង្កាត់ Jombang នៅលើ ដីកោះ Java ប្រទេសឥណ្ឌូនេស៊ី ក្រោយពីអ្នកជិតខាងធ្វើសេចក្តីរាយការណ៍ ព័ត៌មាន ពីមន្ទិល សង្ស័យ នៃសម្បទា ទូរទឹកកកដ៏ច្រើនគ្រឿងមាននៅក្នុងផ្ទះនោះ ។ ជាលទ្ធផល ម្ចាស់ផ្ទះដែល មានវ័យ ៥៥ឆ្នាំ នោះត្រូវបានចាប់ឃាត់ខ្លួនហើយ ខណៈជនសង្ស័យរូបនេះ ប្រឈមនឹងការជាប់ ពន្ធនាគាររយៈពេល ៥២្នាំ និងពិន័យជាសាច់ប្រាក់ជាង ៧៥០០ដុល្លារ សម្រាប់ការរំលោភបំពាន ច្បាប់ការការពារជីវិតសត្វព្រៃដ៏កម្រ ។
សត្វពង្រូលងាប់ច្រើនជាង ៦៥០ក្បាល ត្រូវបានរកឃើញ ខ្ចប់នៅក្នុងថង់ប្លាស្ទិច និងបង្កកទុកនៅ ក្នុងទូរទឹកកកចំនួន ៥គ្រឿង ទូរទឹកកកនៅផ្ទះមួយកន្លែង ភាគខាងលិច ខេត្ត Java នេះបើយោង តាមសម្តីអ្នកនាំពាក្យមន្រ្តីប៉ូលីស លោក Raden Prabowo Argo Yuwono ដល់ភ្នាក់ងារសារព័ត៌ មាន AFP ។ លោក Yuwono ឲ្យដឹងថា ជនសង្ស័យដែលត្រូវជាម្ចាស់ផ្ទះនោះ ទទូចឲ្យដឹងថា សត្វ ពង្រូលជាច្រើននោះពុំមែនជារបស់គាត់នោះទេ តែជារបស់មិត្តភក្កិ ដែលគេសុំឲ្យគាត់រក្សាទុក ព្រោះនៅផ្ទះមានទូរទឹកកកច្រើនគ្រឿង ។
ពង្រូល ត្រូវបានគេស្គាល់ថា ជាសត្វព្រៃដ៏កម្រ ដែលត្រូវបានគេប្រើប្រាស់ សត្វ ស្បែក និង ស្រកា នៅតាមតំបន់ខ្លះនៅក្នុងទ្វីបអាស៊ី។ អង្គការសហព័ន្ធអភិរក្សធម្មជាតិ The International Union for Conservation of Nature ចាត់ទុក ពូជសត្វពង្រូលដែលរកឃើញនៅក្នុងប្រទេសឥណ្ឌូនេស៊ី គឺជា ពូជសត្វព្រៃដ៏កម្រ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី