CamNews

កីឡាអន្តរជាតិ 

បែកធ្លាយរឿង ក្លឹប Man City ផ្លាស់ប្ដូរនិមិត្ដសញ្ញាថ្មី ប្រកាសមុនពេល កំណត់

ព័ត៌មានកីឡា៖​ ក្លឹបមេឃខៀវ Man City គ្រោងនឹងប្រកាសជាផ្លូវការនូវនិមិត្ដសញ្ញាថ្មីប្រចាំក្លឹប ក្រោយថ្ងៃបុណ្យណូអែល ក៏ប៉ុន្ដែគួរឲ្យស្ដាយ គ្រប់យ៉ាងត្រូវបានបែកធ្លាយមួយរំពេចន៍ ខណៈដែលមិត្ដសញ្ញាថ្មីមានទម្រង់​រូបរាង និងការរចនាម៉ូតខុសគ្នាដាច់ទៅនឹងរបស់ចាស់។ 

និមិត្ដសញ្ញាថ្មីរបស់ក្លឹប Man City ត្រូវបានបង្ហាញខ្លួនមុនថ្ងៃកំណត់ប្រកាស ខណៈដែលកាលកំណត់ត្រូវជ្រើសរើសក្រោយពេលថ្ងៃបុណ្យណូអែល តែទោះជាយ៉ាងណាក៏ដោយ​ មន្ដី្រផ្នែកទ្រព្យសម្បត្ដិរបស់ក្លឹបក៏បានបង្ហោះលើគេហទំព័ររបស់ខ្លួន រួចរាល់ផងដែរ ដែលកំពុងតែធ្វើអ្នកគាំទ្រមានការងឿងឆ្ងល់ជាខ្លាំងនឹងបញ្ហានេះ ។ និមិត្ដសញ្ញថ្មីដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំងគឺ​មានលក្ខណៈខុសគ្នាទាំងស្រុង ទៅនឹងចាស់ ប៉ុន្ដែក៏មានបន្សល់ទុកនូវរូបសំពៅ ដដែល និងបន្ថែមបន្ដិចបន្ដូចជាមួយនឹង កុលាបក្រហម​កំពុងរីកយ៉ាងស្រស់។ 

កន្លងមកដំណឹងថា ប្ដូរនិមិត្ដសញ្ហាក៏ត្រូវបានក្លឹប ធ្លាប់បង្ហើបហើយម្ដងដែរ កាលពីខែកញ្ញា ប៉ុន្ដែដំណឹង ក៏ស្ងាត់ទៅវិញ ហើយរហូតមកទល់ពេលនេះ ស្រាប់តែលេចចេញមក ធ្វើឲ្យអ្នកគាំទ្រកំពុតតែងឿងឆ្ងល់ ជាខ្លាំង។ 

តោះទស្សនា និងវាយតម្លៃទាំងអ់សគ្នាមើលថា រវាង ចាស់ នឹងថ្មីមួយណាទំនងជាង ៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror 


Tags: Sport News Man City