CamNews

កីឡាអន្តរជាតិ 

Sir Alex Ferguson និង David Beckham ថ្ពក់ដៃគ្នានឹងវិលទៅកាន់តំណែងរៀងៗខ្លួនក្នុង ទឹកដី Man United

ព័ត៌មានកីឡា៖ យោងតាមការចុះផ្សាយរបស់គេហទំព័រមួយបានចុះផ្សាយឲ្យដឹងថា អតីតគ្រូបង្វឹកប្រចាំក្លឹប Man United ដ៏ល្បីល្បាញ នឹងវិលត្រលប់មក ហ្វឹកហាត់ កីឡាករវិញហើយ ក្នុងខែក្រោយ ក្រោមវត្ដ​មានស្នើសុំពីអតីតកីឡាករខ្សែប្រយុទ្ធ ជើងចាស់គឺកីឡាករ David Beckham តែត្រឹមតែមួយ ការប្រកួតប៉ុណ្ណោះ។ 

Sir Alex Ferguson នឹងវិលត្រលប់មកហ្វឹកហាត់ក្រុម Ireland XI ដែលដឹកនាំដោយ Beckham នៅក្នុងទឹកដី Man United នៅខែក្រោយនេះហើយ ក្រោមការអញ្ជើញយ៉ាង ស្មោះត្រង់បំផុត ពីអតីតកីឡាករ ខ្សែប្រយុទ្ធឈ្មោះថា David Beckham សម្រាប់តែមួយ ប្រកួតតែប៉ុណ្ណោះ គឺក្នុងព្រឹត្ដិការណ៍ ស្វែងរកជំនួយ ចូលក្នុងកញ្ចប់ថវិការរបស់អង្កការ UNICEF ដើម្បី​ជួយដល់កុមារកំព្រាលើពិភពលោក។ ក្នុង​ឱកាសដ៏ពិសេសនោះ Sir Alex Ferguson នឹងស្ម័គចិត្ដចូលខ្លួនហ្វឹកហាត់ កីឡាករ ដោយមានវត្ដ​មាន​កីឡាករចាស់ៗ ជាច្រើនចូលរួម ហ្វឹកហាត់ដើម្បីប្រកួត ក្នុងព្រឹត្ដិការមួយនេះ។ 

រយៈពេល 11 ឆ្នាំដែល David Beckham បានស្ថិតក្រោមការបណ្ដុះបណ្ដាល របស់លោក Sir Alex Ferguson ក្នុងទឹកដី Man United ក្រោយមកអ្នកទាំងពីរត្រូវបានបែកគ្នាក្នុងឆ្នាំ ២០០៣ ដោយកីឡាករ ត្រូវផ្ទេរទៅកាន់ ក្លឹប Real Madrid ។ តែក្នុងខណៈពេលនេះ គឺជាឱកាសថ្មីហើយ ដែលអ្នកទាំងពីរមាន ពេលបានចូលរួមជាមួយគ្នាម្ដងទៀត។ 

ក្រុម Ireland XI នាំមុខដោយ Beckham នឹងត្រូវប៉ះគ្នាជាមួយក្រុម World XI នាំមុខដោយកីឡាករ ជម្រើស​ជាតិបារាំង ឈ្មោះថា Zinedine Zidane នៅទីលានពហុកីឡាករដ្ឋាន Old Trafford ថ្ងៃទី ១៤ ខែ​វិច្ឆិការ ។​

ក្រុម World XI ត្រូវស្ថិតក្រោមការហ្វឹកហាត់ដោយលោក Carlo Ancelotti ដែលជាអតីតគ្រូបង្វឹករបស់ Real Madrid កាលពីរដូវកាលមុន ខណៈដែលលោក Pierluigi Collina នឹងធ្វើជាអាជ្ញាកណ្ដាលក្នុងព្រឹត្ដិការណ៍នោះផងដែរ។ 

លោក David Beckham ដែលបច្ចុប្បន្នមានតួនាទីជា អគ្គរាជទូតសុច្ឆន្ទៈ របស់អង្គការ UNICEF បានថ្លែងថា វាគឺជាឱកាសល្អបំផុតសម្រាប់គាត់ ក្នុងការស្វែងរកជំនួយជួយដល់ កុមារលើពិភពលោក ដែលកំពុងតែត្រូវការជាចាំបាច់ ហើយគាត់ក៏ពិតជាត្រេកអរខ្លាំងណាស់ ចំពោះមិត្ដភក្ដិរបស់គាត់ គឺកីឡាករ​​​​​Zinedine Zidane ដែលបានដឹកនាំក្រុម មកចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍មួយនេះ ។ 

តម្លៃសំបុត្រចូលទស្សនាគឺ មានចំនួន ២០ ផោន សម្រាប់មនុស្សពេញវ័យ នឹង ១០ ផោនសម្រាប់ កុមារ​។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ sport.bt


Tags: Sport News David Beckham Sir Alex Ferguson