ក្រោមអាកាសធាតុដ៏សែនត្រជាក់ បុរសចិនម្នាក់ បានសម្រេចចិត្តស្រាតសម្លៀកបំពាក់ទាំង
អស់របស់ខ្លួន ដើម្បីឈររង់ចាំទិញសំបុត្ររថភ្លើង ប៉ុន្ដែ មិនទាន់ទិញបានផងក៏ត្រូវនគរបាល
ចាប់ខ្លួន។

បុរសអាក្រាតកាយខាងលើនេះ បានបង្ហាញខ្លួននៅកន្លែងលក់សំបុត្ររថភ្លើង
Song Tu ក្នុង
ក្រុង Wenzhou ប្រទេសចិន កាលពីថ្ងៃទី៧មករាកន្លងទៅ។ ដោយមិនខ្លាចធាតុអាកាសដែល
កំពុងត្រជាក់ បុរសនេះ បានធ្វើឱ្យគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងអាចធ្វើឱ្យនារីមួយ
ចំនួនដែលកំពុងឈររង់ចាំទិញសំបុត្រ ត្រូវបង្ខំចិត្តចាកចេញពីកន្លែង នៅពេលបុរសនេះ បាន
បង្ហាញខ្លួនដោយអាក្រាតកាយទាំងស្រុង។

មិនយូរប៉ុន្មាន បុរសដែលមិនមានការខ្មាសអៀនម្នាក់នេះ ក៏ត្រូវបានក្រុមនគរបាលមកចាប់ខ្លួន
យកទៅទីស្នាក់ការ ដើម្បីធ្វើការសាកសួរ។ រូបភាពនៃបុរសអាក្រាតកាយនេះត្រូវបានគេបង្ហោះ
និងចែករំលែក ជាបន្ដបន្ទាប់ នៅលើអ៊ីនធើរណិត ដោយមានមតិជាច្រើន ដូចជាថា ៖ "នេះ
ប្រហែលជាពិបាកទិញសំបុត្រខ្លាំងពេក ទើបគាត់ស្រាតដើម្បីដេញមនុស្សដែលកំពុងរង់ចាំទិញ
សំបុត្រនៅក្បែរគាត់" ។ រីឯអ្នកខ្លះនិយាយថា ៖ "ជិតដល់ចូលឆ្នាំចិនហើយ ការទិញសំបុត្រ
រថភ្លើងពិតជាមានការលំបាក ធ្វើបែបនេះទើបឆាប់ទិញបានសំបុត្រ"។ល។
ដោយ ៖ សីហា
ប្រភព ៖ k14