CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងត្បូង បដិសេធ ទៅនឹងការព្រមាន របស់កូរ៉េខាងជើង ក្នុងការបញ្ឈប់ សមយុទ្ធយោធា របស់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ​សរាព័ត៌មាន បរទេស reuters បានចេញអត្ថបទផ្សាយ អោយដឹងថា មកដល់ថ្ងៃសុក្រនេះ រដ្ឋាភិបាលក្រុង សេអ៊ូល បានលើកឡើងថា សមយុទ្ធយោធា ប្រចាំឆ្នាំរបស់ខ្លួន ជាមួយនឹងសហរដ្ឋអាមេរិក នឹងប្រព្រឹត្តិទៅតាម ការគ្រងទុក ដោយនៅក្នុងនោះ បានបដិសេធទៅ នឹងការគម្រាមរបស់កូរ៉េខាងជើង អោយបញ្ឈប់ សមយុទ្ធយោធា មួយនេះ ខណៈពេលដែល កូរ៉េ ខាងត្បូង បានប្រាប់ដល់កូរ៉េខាងជើងវិញថា កុំអោយលេងល្បែងសង្រ្គាម បង្កហេតុមួយនេះ ញ៉ាំង អោយមាន បញ្ហាល្អក់កករ ដល់សន្តិសុខនៅក្នុងតំបន់ ។

គួររំឭកផងដែរថា កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ កូរ៉េខាងជើង បានស្នើ ក៏ដូចជា គំរាមអោយ កូរ៉េខាងត្បូង បញ្ឈប់សមយុទ្ធយោធា ប្រចាំឆ្នាំរបស់ខ្លួន ជាមួយនឹងអាមេរិក ដែលគ្រោងនឹងធ្វើឡើង នៅអំឡុងខែកុម្ភៈ និងមីនា ខាងមុខនេះ ខណៈខ្លួន ក៏កំពុងតែចាត់វិធានការ បន្ធូរបន្ថយភាពតានតឹង នៅក្នុងតំបន់ ដោយនៅក្នុងនោះ ផ្អាកការវាយប្រហារ តាមពាក្យសម្តី ថែមទៀតផង ។

យោងតាមសេចក្តីថ្លែងការណ៍ សង្ខេប ពីលោក Kim Min-seok  ជាអ្នកនាំពាក្យ មកពីក្រសួងការពារ ជាតិ ប្រទេសកូរ៉េខាងត្បូង អោយដឹងថា ខណៈជាប្រទេស ប្រជាធិបតេយ្យ សមយុទ្ធយោធា The Key Resolve និង សមយុទ្ធយោធា Foal Eagle នឹងប្រព្រឹត្តិទៅតាម កាលកំណត់ ដោយនៅក្នុងនោះ ច្បាស់ណាស់ គ្មានការវាយប្រហារ កូដកម្មណាមួយនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ reuters


Tags: North Korea South Korea US USA United State Seoul