ព័ត៌មានកីឡា៖ ក្លឹប Chelsea បានសម្លឹងឃើញខ្សែប្រយុទ្ធម្នាក់ក្នុងទឹកដីអាល្លឺម៉ង់ ដែលអាចចូលខ្លួនជំនួសតំណែង Diego Costa បាននាពេលអនាគត ប៉ុន្ដែមុខសញ្ញាដែលសម្លឹងឃើញនោះ ក៏ជាគោលដៅរបស់ ក្លឹប បិសាចក្រហម Man United ដែរ គេនោះគឺ Thomas Muller របស់ Bayern Munich ។
Thomas Muller ក៏មានទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយក្លឹប Man United កាលពីរដូវកាលមុន ខណៈដែលកីឡាករក៏មានបំណងចាកចេញ ផងដែរ ប៉ុន្ដែត្រូវបានដំណឹងមួយលេចធ្លាយផងដែរថា ក្លឹប ហ៊ានផ្ដល់ឲ្យនូវតម្លៃខ្លួនត្រឹមតែ ៧០ លានផោនតែប៉ុណ្ណោះ ហើយក៏ត្រូវបានកីឡាករបដិសេធចោល ក្រោយមកទៀត ដំណឹងក៏ស្ងាត់ទៅវិញ។ ប៉ុន្ដែមកទល់ពេលនេះ ដំណឹងទីផ្សារកីឡាករទំនងដូចជា កក្រើកឡើងវិញម្ដងទៀត ហើយ ដោយសមាជិក Premier League ម្នាក់ទៀត គឺ Chelsea ក៏មានចំណាប់អារម្មណ៍នឹងកីឡាករផងដែរដោយគម្រោង នឹងចូលជំនួសតំណែង Diego Costa ។
ប្រធានគ្រប់គ្រងក្រុមជម្រើសជាតិ អាល្លឺម៉ងលោក Lothar Matthaus បានថ្លែងដែរថា សម្រាប់កីឡាករខ្សែប្រយុទ្ធរូបនេះ គឺមិនចូលចិត្ដនឹងផ្ទេរទៅកាន់ក្លឹប ទាំងពីរនោះឡើយ ដោយឡែកបើ Barcelona ទំនងជាអាចសម្រាប់គេ ប៉ុន្ដែមិនដឹងថា ទម្រង់លេងរបស់គេអាចរៀបចំត្រូវជើងគ្នាដែរឬ ក៏យ៉ាងណា។ បើតាម គំនិតគាត់ Thomas Muller មិនគួរផ្ទេរចេញទៅណាទាំងអស់ គួរតែនៅ Bayern រហូតចូលនិវត្ដ ព្រោះភាពល្បីល្បាញរបស់គេ កើតឡើងនៅទីនោះ ដូច្នេះ គាត់ចាប់ផ្ដើមទីណា ក៏គួរតែបញ្ចប់ទៅវិញនៅទីនោះ ។
តែទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ Chelsea មិនទាន់បានលេចឮដំណឹងអ្វីទាក់ទងនឹងតម្លៃខ្លួន កីឡាករម្នាក់នេះទេ ហើយក្លឹប ក៏មិនទាន់អះអាងទាំងស្រុងផងដែរថា ត្រូវតែតាមទិញ យកឲ្យបាន។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ footballfancast