CamNews

កាលវិភាគ​ប្រកួត​សម្រាប់​កម្ពុជា​នៅអូឡាំពិក London 2012

ថ្ងៃទី​២៧​ ខែកក្កដា​ស្អែក​នេះ ​ពិធី​សម្ពោធ​បើក​ការប្រកួត​កីឡា​អូឡាំពិក​លើក​ ទី ៣០
​នៅទីក្រុង​ឡុង​នៃ​ប្រទេសអង់​គ្លេស​នឹង​ចាប់ផ្ដើម​ជា​ផ្លូវការ​ហើយ ។

សំរាប់កាលវិភាគប្រកួតរបស់កីឡាករកម្ពុជា ត្រូវបានរៀបចំរួចរាល់ហើយ។ ពួកគាត់​កំពុងធ្វើការ
​ហ្វឹកហាត់ត្រៀមចាំ​ ការមកដល់​នៃ​ពេលវេលា​ប្រកួត ។ លោក​វ៉ា​ត់ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈ
កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​ដែល​កំពុង​ស្ថិតនៅ​ទីក្រុង​ឡុង​នោះបាន​ផ្ដល់​ព័ត៌មាន​មក​ថា ​កីឡាករ​
យូ​ដូ​កម្ពុជា​ខុម រតនៈ​មុនី នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ ការប្រកួត​សម្រាប់​ទម្ងន់​នេះ​គឺ​
នៅក្នុង​ចន្លោះ​ពីថ្ងៃ​ទី​២៤​ដល់​៣០​ កក្កដា ។​

​ប្រភេទ​កីឡាហែលទឹក​សម្រាប់​កីឡាករ​-​កីឡាការិនី​កម្ពុជា​គឺ​ប្រកួត​ វិញ្ញាសា​ហែល​របៀប​សេរី​៥០​
ម៉ែត្រ។​ តាម​កម្មវិធី​នៃ​ការប្រកួត​គឺ​នៅ​ថ្ងៃទី​២ និង ទី៣​ ខែសីហា ។​ កីឡាករ​ហែម​ថុ​ន ពន្លឺ​ សម្រាប់
​វិញ្ញាសា​ហែល​របៀប​សេរី​ ៥០​ម៉ែត្រ​គឺ​ធ្វើ​ក្នុង​ថេរវេលា​២៧​វិនាទី​២២ ។ ចំពោះ​កីឡាការិនី​ហែម​ថុ​ន
វិ​ទិ​នី​វិញ​ហែល​របៀប​សេរី​៥០​ម៉ែត្រ​ធ្វើ​ក្នុង​ថេរវេលា​៣០​វិនាទី​០៥ ។​

គណប្រតិភូ និងក្រុមកីឡាករកម្ពុជា

ចំពោះប្រភេទ​កីឡាអត្តពលកម្ម នឹង​ធ្វើការប្រកួត​នៅថ្ងៃទី​៥ ទៅ ទី៩​ ខែសីហា ។​ កីឡាករ​គៀង
សាម៉ន ​ដែល​រត់ក្នុងចំងាយផ្លូវ​៨០០​ម៉ែត្រ​នោះ​ សិទ្ធិ​ផល​របស់គេ​កាល​រត់​នៅ SEA Games​ គឺ​១​នាទី
​៥៣​កាលនោះ​បាន​លេខ ៥ ដែល​នេះ​ជា​សិទ្ធិ​ផល​ល្អ​ ជាងគេ​របស់​កីឡាករ​រូបនេះ ។ ចំពោះ​កីឡាកា
រិនី​ចាន់ សីហា​វិញ​វិញ្ញាសា​រត់ចំងាយ ១០០​ម៉ែត្រ​របស់គេ​គឺ​ក្នុង​ថេរវេលា​ ១៣​វិនាទី ១៣ និង​រត់ ២០០
​ម៉ែត្រ​ក្នុង​ថេរវេលា​២៦​វិនាទី​៣៤ ។​

​សំរាប់កីឡាតៃ​ក្វាន់​ដូ​ទម្ងន់ ៦០​គីឡូក្រាម​ នឹង​ប្រកួត​នៅ​ថ្ងៃទី​១១ និង ទី១២ ខែ​សីហា ។ កីឡាការិនី
ស៊ន ដា​វីន​បានធ្វើដំណើរទៅប្រទេស​អង់គ្លេសដើម្បីហ្វឹកហាត់ តាំងពីមួយខែ​មុន​។ ចំពោះក្តីសង្ឃឹម
យកជ័យជំនះបាន រឺយ៉ាងណានោះ នៅមិនទាន់ប្រាកដឡើយពោលគឺ មាន​ហេង និង មាន​ស៊យ៕

ដោយ៖ តារាភព


Tags: olympic 2012 cambodia schedule london sport