CamNews

តារា 

ជោគជ័យរឿងស្នេហាភ្លាម ស្រាប់តែ Bella Ranee លេចលឺដំណឹងល្អមួយទៀតភ្លែត

កំសាន្ត ៖ ស្រីស្អាត Bella Ranee និងកំពូលតារាសម្តែងល្បីឈ្មោះលោក Weir Sukollawat បានបើកបង្ហាញទំនាក់ទំនងស្នេហាជាង ៥ ឆ្នាំ សាធារណៈហើយ ដោយការបង្ហោះរូបថតជាច្រើនសន្លឹកជាមួយគ្នា នៅលើគណនីអុិនស្រ្តាក្រាម ។ 

តាំងតែពីស្នេហារបស់ គូស្នេហ៍មួយគូនេះ បានបើកបង្ហាញជាសាធារណៈមក ការងាររបស់ Bella និង Weir ក៏មានរួមគ្នាច្រើនជាបន្តបន្ទាប់រហូតមក ។ 


ហើយយោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាសម្តែងវ័យ ២៧ ឆ្នាំរូបនេះ មិនត្រឹមតែជោគជ័យក្នុងរឿងស្នេហាទេ ប៉ុន្តែថ្មីៗនេះ Bella ក៏ក្លាយជាឯកអគ្គរដ្ឋទូតរបស់គ្រឿងសម្អាងមួយដែលមានឈ្មោះថា Sherisma ។ បើនិយាយអំពីតម្លៃខ្លួនវិញ គឹមានតម្លៃ ១០,០០០,០០០ លានបាត បើគិតជាដុល្លារស្មើនឹង​ ៣០៦,៤០០ ដុល្លារ ឯណោះ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daradaily 


Tags: Bella ranee weir sukollawat