ព័ត៌មានកីឡា៖ លោក Ryan Giggs ដែលបង្អែកខ្លួនក្នុងទឹកដី Man United អស់រយៈពេលដ៏យូរ មិនក្រោម ២០ឆ្នាំនោះ ចាប់តាំងពីតំណែងជាកីឡាករ តរហូតមកដល់ជាជំនួការរបស់គ្រូបង្វឹកពីរជំនាន់ បានគ្រោងនឹងរលាស់ខ្លួនទៅជាគ្រូបង្វឹកវិញម្ដង ទៅកាន់ក្លឹប Swansea City ។ នេះបើយោងតាមការចុះផ្សាយពី របាយការណ៍ Manchester Evening News។
លោក Ryan Giggs បច្ចុបុ្បន្នគឺជាបុគ្គលចំនិតបំផុត ក្បែរខ្លួនលោក Louis Van Gaal ក្នុងតំណែងជាជំនួយការ យ៉ាងសំខាន់ ហើយដំណឹងកន្លងមកក៏បានឲ្យដឹងដែរថា លោកគ្រោងនឹងចូលខ្លួនគ្រងតំណែង ជំនួស Louis Van Gaal នាពេលខាងមុខបន្ទាប់ចូលនិវត្ដនៅឆ្នាំ ២០១៧។ តែទោះបីជាយ៉ាងណាក៏ដោយ លោក Ryan Giggs ត្រូវបានគេដឹងថា លោកកំពុងតែរៀបចំខ្លួននឹងឆ្លើយតបទៅកាន់សំណើរ ក្លឹប Swansea City ដើម្បីក្ដាប់យកឱកាសតំណែងជាអ្នកគ្រប់គ្រងនៅទីនោះ បន្ទាប់ពីក្លឹបនេះ បានដិសេធនឹងសំណើរថ្មីរបស់គ្រូបង្វឹកនាពេលបច្ចុប្បន្ន ។
លោក Huw Jenkins ប្រធានក្លឹប Swansea City មានបំណងចង់ទាក់ទងលោក Ryan Giggs មកគ្រប់គ្រងបន្ដតំណែងលោក Garry Monk ព្រោះគាត់ចង់បានអ្នកធ្លាប់មានបទពិសោធន៍ បម្រើការក្នុងក្លឹបនៅ Premier League ដូច្នេះគាត់មើលឃើញ Ryan Giggs ជាបុគ្គលដំបូងគេបង្អស់ ។
លោក Ryan Giggs គឺជាសមាជិកកីឡាករទាំងបួន ដែលធ្វើឲ្យក្លឹប Man United មានភាពល្បីល្បាញដោយស្ថិតក្រោមការបណ្ដុះបណ្ដាលពីលោក Sir Alex Ferguson កន្លងទៅ។ ហើយលើសពីនេះទៅទៀត គាត់ក៏ជាមិត្ដសម្លាញ់របស់ លោក Gary Neville ដែលបច្ចុប្បន្នគឺជាគ្រូបង្វឹករបស់ក្លឹប Valencia ទើបតែតែងតាំងកាលពីសប្ដាហ៍មុន។ ហើយលោក កាលពីឆ្នាំ ២០១៤ ត្រូវបានតែងតែជាជំនួយការរបស់លោក Moyes ដោយស្ថិតក្រោមការឧទ្ទេសនាមពីលោក Sir Alex Ferguson។ សរុបសេចក្ដីមក លោក Ryan Giggs ចូលខ្លួនក្នុងក្លឹប Man United តាំងពីអាយុ ១៤ឆ្នាំម្ល៉េះ ហើយគាត់បច្ចុប្បន្នមានអាយុ ៤០ទៅ ហើយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror