CamNews

តារា 

Rihanna និង Chris Brown ចូលទៅបន្ទប់ទឹក Nightclub បិទទ្វារចាក់សោរធ្វើអ្វីតែ ២ នាក់ស្ងាត់ៗ?

គេថាខានឃើញ Rihanna និង Chris Brown យូរណាស់ដែរហើយ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះ
គេទាំង ២ នាក់បានធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមនុស្សម្នាបានឃើញអតីតគូស្នេហ៍
មួយគូនេះបណ្ដើរគ្នាចូលទៅក្លឹបរាត្រី Griffin នៅទីក្រុង New York។

ធម្មតាតារាល្បីៗបែបនេះនរណាក៏ស្គាល់ដែរជាពិសេសគឺរាល់ពេលចេញទៅណាមកណាហើយ
វាក៏ប្រហែលជាមិនប្លែកដែរ ដែលគេទាំង ២ ដើរជាមួយគ្នាព្រោះនៅក្នុងកម្មវិធី Opera Winfrey 
នាង Rihanna បានសារភាពហើយថានៅតែស្រលាញ់សង្សារចាស់ ប៉ុន្តែអ្វីដែលប្លែកនោះគឺថា
មានមនុស្សបានឃើញ Rihanna និង Chris Brown ចូលទៅក្នុងបន្ទប់ទឹកមួយ ២ នាក់ហើយបាន
បិទទ្វារចាក់សោរជិតទៀតផង មិនដឹងជាទៅធ្វើអ្វីនោះទេ។

សាក្សីអ្នកឃើញផ្ទាល់បានអោយដឹងថា គេទាំង ២ នាក់នោះចូលទៅក្នុងបន្ទប់ទឹកនោះយូរគួសម
ហើយបន្តិចក្រោយមកគេឃើញ Chris Brown ដើរចេញពីបន្ទប់ទឹកនោះមកមុន ហើយក្រោយមក
ក៏ឃើញនាង Rihanna ដើរចេញតាមក្រោយជាមួយសក់សំពោង។ មិនត្រឹមតែប៉ុណ្ណោះនោះទេគេ
ក៏សង្កេតឃើញតារាទាំង ២ រូបនេះបានសាសងគ្នាលើ Twitter ទៀតផង៕


ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: Rihanna chris brown