CamNews

តារា 

Chris Brown ត្រូវប៉ូលិស ចាប់ដាក់គុក ដោយល្មើសច្បាស់ និងកិច្ចសន្យាជាមួយ តុលាការ

ទស្សនិកជន ច្បាស់ជាបាន ស្គាល់ហើយថា Chris Brown ជាអតីត មិត្តប្រុសរបស់ Rihanna ដែល ប្រើ អំពើហិង្សា លើនាងអោយ របួសយ៉ាងតំណំ ។ បន្ទាប់ពី រឿងនោះមក Chris Brown បាន ជាប់ព​ន្ធនាគារ និងទោសផ្សេងៗ និងការដាក់ពិន័យ ជាច្រើនទៀត ។

0314-chris-brown-02

ប៉ុន្មានខែ កន្លងទៅថ្មីៗនេះ Chris Brown ត្រូវបានតុលាការ ដាក់កំហិត អោយស្នាក់នៅ មន្ទីរកែប្រែ ដើម្បីព្យាបាល ការញៀនថ្នាំ និងអោយចេះ គ្រប់គ្រងកំហឹង រយៈពេល ៣ ខែ ។ បន្ទាប់ពីបញ្ចប់ ការ ព្យាបាល នៅមណ្ឌលកែប្រែ រួចមក Chris Brown ក៏ត្រូវដាក់ កំហិតអោយ បន្តស្នាក់នៅ ព្យាបាលបន្ត ទៀតខណៈពេល ដែលសំណុំរឿង របស់គាត់ ទាក់ទងនិង ហិង្សាមួយទៀត កំពុង តែ សើរើ មកកាត់ ក្តី​។ Chris Brown ត្រូវបានបង្គាប់ថា ប្រសិនបើហ៊ាន ចាកចេញពី មណ្ឌល នោះ នឹងត្រូវជាប់គុក ដោយគ្មានការ លើកលែងឡើយ ។ ថ្មីៗនេះ Chris brown បានធ្វើអោយ ល្មើសច្បាប់ ដោយត្រូវ មណ្ឌលកែប្រែ ដេញចេញ ដោយសារតែ ល្មើសច្បាប់ ផ្ទៃក្នុងមួយ របស់ មណ្ឌល ដែលយើង មិនបានប្រាប់ថា ជារឿងអ្វី ឡើយ ។ ប៉ូលិសក៏បាន ចុះទៅចាប់ Chris Brown នៅថ្ងៃនេះ ដោយផ្ទាល់នៅ ផ្ទះរបស់គាត់ តែម្តង ដែល Chris Brown ក៏មិនបាន ប្រឆាំងដែរ ហើយក៏សហការ ទៅគុករដ្ឋ Los Angeles ។

Chris Brown

Chris Brown ត្រូវបាន គ្រូពេទ្យប្រចាំ ខ្លួនដែលតាមដាន លទ្ធផលពីការ វិវត្តន៍ នៅមណ្ឌលកែប្រែ ប្រាប់ថា តារាចំរៀងម្នាក់នេះ មានជំងឺ រ៉ាំរ៉ៃ រហូតដល់ទៅ ៣ មុខហើយ មិនត្រឹមតែប៉ុណ្ណោះ មាន ជំងឺ ដេកមិន លក់ទៀត ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ tmz,eonline


Tags: star singer chris brown rihanna los angeles