CamNews

តារា 

ក្តៅៗ!! អ្នកចំរៀង Hip hop ដ៏ល្បី Suge Knight ត្រូវបានបាញ់ប្រហារ ដោយរងរបួសយ៉ាងធ្ងន់ធ្ងរ (មានវីដេអូ)

អ្នកចំរៀង Hip hop Suge Knight ដែលត្រូវបានគេបាញ់ នឹងរងរបួសធ្ងន់ កាលពី សប្តាហ៏មុន កំពុងសំរាកនៅមន្ទីរពេទ្យ ប៉ុន្តែបានបាត់បង់ឈាមច្រើន។








Knight អាយុ ៤៩ឆ្នាំ ត្រូវបានជនប្រដាប់អាវុធបាញ់ចំនួន ២គ្រាប់កាលពីថ្ងៃអាទិត្យ នៅក្នុងក្លឹបមួយក្នុងពិធីជប់លៀងមុន MTV Music Video Awards នៅឯហូលីវូដ ខាងលិច។ Knight រងរបូសធ្ងន់ធ្ងរ ប៉ុន្តែនៅមានសង្ឃឹមរស់។ ក្នុងការបាញ់ប្រហារនោះ នៅមានជនរងគ្រោះពីរនាក់ទៀត ក៏កំពុងសំរាកនៅមន្ទីរពេទ្យដែរ ក្នុងនោះមាន នារីអាយុ ១៩ឆ្នាំម្នាក់ និង បុរសម្នាក់អាយុ ៣៣ឆ្នាំ។

នៅក្នុងពិធីជប់លៀងនោះ ក៏មានវត្តមាន Chris Brown និង Pia Mia ផងដែរ ប៉ុន្តែ ពួកគេទាំងពីរ មិនបានរងរបួសទេ នៅក្នុងការបាញ់ប្រហារនោះទេ។

មជ្ឈមណ្ឌល Cedars-Sinai Medical Centre ជាកន្លែងដែល Knight ត្រូវបានបញ្ជូន ទៅបន្ទាប់ពីមានការបាញ់ប្រហារ ហើយអ្នកនាំពាក្យនៃមជ្ឈមណ្ឌល នោះ នឹងមិន បញ្ជាក់ រឺបដិសេដ ថា អ្នកចំរៀង Hip hop (Knight) កំពុងសំរាកព្យាបាលនៅទីនោះ រឺក៏ផ្តល់ពត៌មានពី សភាពរបស់គាត់ទេ។

មន្រ្តីប៉ូលីសនិយាយថា៖ អ្នកតំណាងដែលកំពុងឆ្លើយតបនឹងសេចក្តីរាយការណ៏អំពី ជនរងគ្រោះនៅឯក្លឹបរាត្រីនោះ  បានមកដល់កន្លែងកើតហេតុ ដោយឃើញមនុស្ស រាប់រយនាក់កំពុងរត់គេច ក្នុងនោះក៏មាន Knight និងជនរងគ្រោះ ពីរនាក់ផ្សេងទៀត ផងដែរ។

អ្នកនាំពាក្យរបស់ប៉ូលីស បានរៀបរាប់នៅក្នុងសេចក្តីរាយការណ៏មួយថា៖ វីដេអូ នៅឯ ក្លឺបនោះ បានបង្ហាញឲឃើញយុវជនសង្ស័យស្បែកខ្មៅម្នាក់ បាញ់កាំភ្លើងខ្លីសំដៅ ទៅរកជនរងគ្រោះ Knight និងសាច់ញាតិជិតដិតរបស់គេពីរនាក់ទៀត។ បន្ទាប់ពី បាញ់ប្រហារហើយ មនុស្សគ្រប់គ្នារត់សំដៅទៅរកច្រកចេញ ហើយជនសង្ស័យនោះ ក៏បន្លំខ្លួននៅក្នុងហ្វូងមនុស្សនោះដែរ។

គួរឲរំលឹកផងដែរថា Suge Knight បានមានវត្តមាននៅក្នុងឡាន ដែល​Tupac Shakur ត្រូវបានគេសំលាប់ កាលពីឆ្នាំ ១៩៩៦។ ហើយក្នុងឆ្នាំ ២០០៥ Knight ក៏ត្រូវបានបាញ់ ត្រូវជើង នៅក្នុងពិធីជប់លៀង មុនពានរង្វាន់ MTV ក្នុងទីក្រុង Miami។


អាន៖ ពិធីជប់លៀង (World Music Award) របស់ Chris Brown បានក្លាយទៅជា ការបាញ់បោះសេរី(មានវីដេអូ)

 

 


ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖  bbc 

 


Tags: Suge Knight MTV Music Video Awards Cedars-Sinai Medical Centre Chris Brown