ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកវិទ្យាសាស្រ្ត ពីសហរដ្ឋអាមេរិក និងតំបន់អឹរ៉ុប កំពុងតែ ធ្វើការ សិក្សារួម គ្នា ទៅលើយុទ្ធវិធី សង្គ្រោះភពផែនដី ពីការវាយប្រហារ ដោយ អាច៌ផ្កាយយក្ស ដែល អាច នឹងហោះ មកបុកចំភពផែនដីផ្ទាល់តែម្តង នាពេលអនាគតដ៏ខ្លីខាងមុខនេះ ។
ក្រុមអ្នកវិទ្យាសាស្រ្ត ដែលជាអ្នកជំនាញ ពីអង្គការ ណាសា ក៏ដូចជា ពីទីភ្នាក់ងារ អវកាសតំបន់អឹរ៉ុប កំពុងតែសហការជាធ្លុងមួយ សិក្សាទៅលើបំលាស់ប្តូរនៅគន្លងរត់ នៃ អាច៌ផ្កាយយក្ស ដល់ទៅ ពីរ ដែលមាន ឈ្មោះថា Didymos និង Didymoon ។ ជាការគូស បញ្ជាក់ ដោយផ្ទាល់ពីសំណាក់ លោក Andy Cheng ដែលជាប្រធានក្រុមស៊ើបអង្កេត ផល ប៉ះពាល់ អាច៌ផ្កាយ និង ប្រធានក្រុមសិក្សាទៅ លើ ការបង្វែរគន្លងរថអាច៌ផ្កាយ ពីអង្គការ ណាសា ឲ្យដឹងថា អាច៍ផ្កាយ ទាំង ២ នេះ មានទំហំធំខ្លាំង ណាស់ ធំសឹងតែស្មើភ្នំទៅហើយ ក្នុងករណីដែលយើងប្រើ យានទៅ ហោះ បុកកំទេចវា មានប្រសិទ្ធ ភាពត្រឹមតែថមថយល្បឿនហោះបុកតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកទៀត បំណែកអាច៌ផ្កាយ ទាំងនោះ នឹងហោះមកបុកផែនដីដដែល ព្រោះគន្លងរត់របស់វា គឺជាគន្លងតែមួយជាមួយនឹងគន្លងភពផែនដី ។ ក្រុមអ្នកវិទ្យាសាស្រ្តអោយដឹងថា នេះគឺជាបេសកម្មដ៏សំខាន់បំផុត ក្នុងទំព័រប្រវត្តិសាស្រ្តខណៈពេល ដែលព្រឹត្តិការណ៍ដូច្នេះ កម្រនឹង កើត មានឡើងជាខ្លាំង ក្នុងរយៈពេលប៉ុន្មានសតវត្សចុងក្រោយ ។ " Denton Ebel ពី American Museum of Natural History ឲ្យដឹងថា ពួកយើងចង់មានសមត្ថភាពឆ្លើយ តបនឹងបេសកម្មខាងលើនេះ អោយបានកាន់តែឆាប់កាន់តែល្អ ពីព្រោះ ពួកយើងបានដឹង បាន ឮពី បញ្ហាប្រឈមដែលកើតមានឡើងចំពោះមុខរួចទៅហើយ ប៉ុន្តែ បេសកម្ម កំទេច រាល់ បញ្ហាប្រឈម ដែលនាំមកនូវហានិភ័យដល់ភពផែនដី គឺជា បេសកម្មសំខាន់បំផុត ។ នេះ គឺ ជាបេសកម្ម សំខាន់ ចំពោះមុខ ដែលត្រូវតែដោះស្រាយជាចាំបាច់ ព្រោះថា ជា ជំហានបន្ទាប់ ដែល ត្រូវប្រឈមមុខ ។ អ្វី ដែលអ្នកត្រូវធ្វើ ត្រូវកំណត់អោយបាន ច្បាស់អំពីវា ។ គួររំឮកថា ការ សិក្សារួមគ្នា ពីក្រុមអ្នកវិទ្យាសា ស្រ្តអង្គការ ណាសា និង ទីភ្នាក់ងារ អវកាសតំបន់អឹរ៉ុប កំពុង តែធ្វើ ឡើងយ៉ាងសស្រាក់សស្រាំ ប៉ុន្តែ ស្ថិតនៅក្នុងដំណាក់កាល ទ្រឹស្តី នៅ ឡើយទេ ដោយ រង់ចាំ តែ សេចក្តីសម្រេច ក៏ដូចជាអនុម័ត ឲ្យ ប្រតិបត្តិបេសកម្មចំពោះមុខតែប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាល់ហ្សាហ្ស៊ីរ៉ា