អបអរសាទរដល់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប ដែលទទួលបានអ្នកដំណើរចូលមកកម្ពុជា
តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបចំនួន ២ លាននាក់ក្នុងឆ្នាំ ២០១២ នេះ។
គេបានរកឃើញហើយអ្នកដំណើរទី ២ លាន ដែលបានឆ្លងកាត់ច្រកទ្វារចូលមកដល់ទឹកដីកម្ពុជា
តាមរយៈអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប។ ហើយក្នុងថ្ងៃនេះផងដែរ យើងបានឃើញវីដេអូ
មួយបានបង្ហោះលើ Youtube ដែលជាវីដេអូបង្ហាញពីក្រុមបុគ្គលិកក្នុងអាកាសយាន្ដដ្ឋានអន្តរជាតិ
សៀមរាប បានជួបជុំគ្នាក្នុងអាកាសយាន្តដ្ឋាន រាំអបអរការទទួលបានអ្នកទេសចរណ៍ទី ២ លាន
ដែលបានចូលតាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិនេះ។
វិស័យទេសចរណ៍គឺជាផ្នែកមួយសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហើយក្នុងឆ្នាំ ២០១២ នេះក្រោមគោល
ការណ៍ ទីក្រុងស្អាត រម្មណីយដ្ឋានស្អាត សេវាល្អ បាននាំអោយកម្ពុជាយើងទទួលបានភ្ញៀវបរទេស
ចូលមកលេងកើនជាលំដាប់៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Youtube