ព័ត៌មានកំសាន្ត ៖ ក្រោយលេចធ្លាយដំណឹងថា នាង Mew nittha បានបែកបាក់ជាមួយនិងមិត្តប្រុស ក្រោយពីសេពគប់គ្នាដល់ទៅ ៨ ឆ្នាំកន្លងទៅហើយ ។ ហើយពេលនេះតារាសម្តែងថៃរូបនេះក៏ នៅលីវ ដោយមិនមានអ្នកណាក្នុងបេះដូងដែរ ។
យោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តួប្រុសក្នុងរឿង "One day" គឺលោក Ter Chantavit ត្រូវបានគេដឹងថា លោកកំពុងតែត្រូវបាននាង Mew nittha បើកភ្លើងខៀវ ម្យ៉ាងវិញទៀត អ្នកទាំងពីរក៏ត្រូវបានគេដឹងថា លួចមានចិត្តលើគ្នាតាំងពីសម្តែងតួ "One day" បានជោគជ័យមកម្ល៉េះ ។
បន្ទាប់ពីបានលេចលឺដំណឹងនេះពេញគេហទំព័ររបស់ប្រទេសថៃ ក៏មានអ្នកកាសែតជាច្រើនបានតាមសាកសួរដល់ លោក Ter Chantavit ប៉ុន្តែតារាសម្តែងថៃរូបនេះ បានត្រឹមតែញញឹម និងបង្ហាញទឹកមុខអៀនខ្មាស់ ដោយមិនបាននិយាយអ្វីទាំងអស់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar