ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃពីរដួងដែលតុបតែងខ្លួនក្នុងកម្មវិធី ដើម្បីទទួូលពានរង្វាន់តារាសម្តែងដ៏អស្ចារ្យជាងគេ នៅក្នុងវិស័យសិល្បៈ ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេ មិនសរសើរមិនបានពិតមែន ។
នាង Davika និងស្រីស្អាត នាង Mew nittha ត្រូវបានគេជ្រើសរើសឲ្យជាប់ ជាតារាសម្តែងស្រីដែលអស្ចារ្យបំផុតក្នុងរឿងដែលពួកគេបានសម្តែងនិងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់តែម្តង ។ នៅក្នុងផងដែរ តារាសម្តែងស្រី នាង Davika បានទទួលពានរង្វាន់ដោយសារតែរឿង "លោកយាយអាយុ ២០ ឆ្នាំ" រីឯនាង Mew nittha jirayungyurn វិញទទួលបានពានរង្វាន់ក្នុងរឿង "One day" ដែលជាសាច់រឿងឆ្លុះបញ្ចាំងអំពីស្នេហារវាងនាង និងតួឯកប្រុសដែលគាត់គឺជាសិស្សរៀន IT ហើយអ្នកទាំងពីរបានរួមការងារជាមួយនិងគ្នា ។
គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងស្រីទាំងពីរដួង តុបតែងខ្លួនស្រស់ស្អាតខ្លាំងណាស់ ដើម្បីចូលកម្មវិធី កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៦ នេះ ។ តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតនៅខាងក្រោមរបស់ស្រីស្អាតទាំង ២ ដួងទាំងអស់គ្នា ៕
នាង Mew nittha jirayungyurn និងតួឯកប្រុសក្នុងរឿង One day
នាង Davika
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook