កំសាន្ត ៖ តារាសម្តែងស្រីនាង mew nittha jirayungyurn មួយរយៈចុងក្រោយនេះ ហាក់មានការងារមមាញឹកជាច្រើន ទាំងការសម្តែងក្នុងរឿងដ្រាម៉ា ព្រមទាំងធ្វើជាតំណាងផលិតម៉ាកល្បីឈ្មោះជាច្រើនទៀតផង ។
នៅក្នុងនោះផងដែរ តួស្រីក្នុងរឿង "ឪកាសមួយ" បានបង្ហើបប្រាប់ថា បច្ចុប្បន្ននេះនាងនៅលីវនៅឡើយទេ ហើយចំពោះទំនាក់ទំនងរបស់នាងនិង លោក Ter Chantavit កាន់តែឆ្ងាយពីគ្នាឡើង ខណៈពេលដែលមានពាក្យចចាមអារាមថា ខ្លួននិងលោក Hi So Phok លួចស្រលាញ់គ្នាស្ងាត់ៗ ប៉ុន្តែអ្នកទាំងពីរគ្រាន់តែជាមិត្តប៉ុណ្ណោះ ។
នាង mew nittha jirayungyurn និងលោក Ter Chantavit
គួរបញ្ជាក់ឲ្យដឹងថា នាង mew nittha jirayungyurn និងលោក Ter Chantavit ចាប់ផ្តើមជិតដិតជាមួយគ្នា តាំងពីសម្តែងរឿង "ឪកាសមួយ" ជាមួយគ្នា ហើយតារាស្រីវ័យក្មេងនាង mew ក៏ធ្លាប់បង្ហើបប្រាប់ថា លោក Ter គឺជាបុរសម្នាក់ដែលពេញលក្ខណៈល្អ ហើយនាងពេញចិត្តលោកជាខ្លាំង ប៉ុន្តែខាងប្រុសហាក់បីដូចជាអៀនខ្មាស់ច្រើន ទើបរហូតមកទល់ពេលនេះនៅមិនទាន់មានដំណឹងល្អនៅឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daradaily