កំសាន្ត ៖ ដំបូងឡើយមានព័ត៌មានថា ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ប្រទេសថៃ នឹងជ្រើសរើសយកនាង Bella Ranee ធ្វើជាតួឯកស្រីក្នុងរឿងភាគថ្មីជាមួយនិង លោក Tik Jesdaporn ប៉ុន្តែពេលនេះស្រាប់តែមានការផ្លាស់ប្តូរតួស្រីជំនួសវិញ ។
មុននេះបន្តិចនាង Mew nittha jirayungyurn បានផ្តល់កិច្ចសម្ភាស៍ឲ្យអ្នកកាសែតយ៉ាងច្បាស់លាស់ហើយថា នាងនឹងសម្តែងជាតួឯកស្រីក្នុងរឿង Duay Rang Athitarn" ជាមួយនិង លោក Tik Jesdaporn ។
គួរបញ្ជាក់ឲ្យដឹងថា នេះគឺជាលើកទី ២ ហើយដែលតារាថៃមួយគូនេះ បានសម្តែងជាគូស្នេហ៍ជាមួយគ្នា ដោយលើកទីមួយក្នុងរឿង "Luerd Mungkorn" កាលពីឆ្នាំ ២០១៥ កន្លងទៅនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews