CamNews

តារា 

បែកធ្លាយ! អតីតមិត្តស្រីបុរសមុខអាក្រក់ ពិតជាមិនធម្មតាមែន កូនកាត់ជាគ្នាម៉ង

ព័ត៌មានកំសាន្ត ៖ តារាសម្តែងជាតួជំនាញខាង IT ក្នុងរឿងថៃដែលមានចំណងជើងថា "One day" ត្រូវបានលេចធ្លាយរូបថតផ្អែមល្អែមជាច្រើនសន្លឹករបស់លោកជាមួយនិងអតីតមិត្តស្រី ពិតជាស្អិតនឹងគ្នាដូចស្រមោចនិងស្ករ តែហេតុអ្វីបានជាត្រូវបែកគ្នាទៅវិញ ។​

អតីតមិត្តស្រីរូបស្រស់ដែលស្អាតដូចជាកូនកាត់ នាង Peak Pattarasaya ត្រូវបានគេហទំព័រផ្លូវការរបស់ប្រទេសថៃទម្លាយរូបថតជាច្រើនសន្លឹករបស់នាង និងលោក Ter Chantavit កាលពីពេលដែលពួកគេនៅស្រលាញ់ កាលពីប៉ុន្មានឆ្នាំមុន ។ ស្នេហារបស់តារាថៃមួយដួងនេះហាក់បីដូចជាបើចំហឲ្យមហាជនដោយគ្មានការលះបាំងឡើយ ប៉ុន្តែបើយោងតាមប្រភពដើមក៏មិនបានបញ្ជាក់ថា ហេតុអ្វីបានជាតារាថៃទាំងពីរដួងនេះបែកគ្នាដែរ គ្រាន់តែដឹងថា មិត្តស្រីរបស់តួឯកប្រុសក្នុងរឿង "One day" មានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ៕









ដោយ ៖ គន្ធា


ប្រភព ៖ kapook