CamNews

ព័ត៌មានអន្តរជាតិ 

ក្មេងស្រី វ័យ ៧ឆ្នាំ ផ្ញើសំបុត្រ ប៉ះពាល់ផ្លូវអារម្មណ៍ ទៅកាន់ លោក Trump

ព័ត៌មានអន្តរជាតិ ៖ Bana Alabed ក្មេងស្រីវ័យ ៧ ឆ្នាំ ពីទីក្រុង Aleppo ប្រទេសស៊ីរី ដែលត្រូវបាន គេស្គាល់ទូទាំងពិភពលោក តាមរយៈគណនីទ្វីតធើរបស់នាងនោះ បានផ្ញើសារលិខិត ទៅកាន់ ប្រធានាធិបតីថ្មី សហរដ្ឋអាមេរិក លោក Donald Trump ។ 


វ័យ ៧ឆ្នាំ​ នាងតូច Bana Alabed សរសេរសារលិខិតទៅកាន់លោក Trump ឲ្យដឹងថា៖ លោកត្រូវ តែធ្វើអ្វីមួយដើម្បីក្មេងៗប្រទេសស៊ីរី ពីព្រោះថាពួកគេក៏ដូចជាកូនរបស់លោកដូចគ្នាដែរ ខណៈ ពួកគេក៏មានតម្រូវការ សុខសន្តិភាពដូចលោកផងដែរ ។ 


របាយការណ៍បញ្ជាក់ឲ្យដឹងថា Bana និងក្រុមគ្រួសារ បានរត់ភៀសខ្លួនពីទីក្រុង Aleppo អំឡុងខែ ធ្នូកន្លងមកនេះ ខណៈបច្ចុប្បន្នភាពកំពុងតែរស់នៅក្នុងប្រទេសទួរគី  គួរបញ្ជាក់ថា គណនីទ្វីតធើ នាងតូចបានល្បីល្បាញនៅទូទាំងពិភពលោក ដែលបានធ្វើឲ្យអ្នកគ្រប់គ្នា ស្គាល់នាង បន្ទាប់ពីនាងប្រលយសារស្តីពីបញ្ហាប្រឈមស្ទើរស្លាប់ស្ទើររស់ របស់ក្មេង ពីទីក្រុង សង្គ្រាម ទីក្រុង Aleppo ប្រទេស ស៊ីរី ។ ស្រ្តីជាម្តាយដែលមានឈ្មោះថា Fatemah ទទួលបន្ទុកជួយគ្រប់គ្រង គណនីទ្វីតធើរបស់កូនស្រីនោះ បានផ្ញើអត្ថន័យជារួមនៃសារលិខិតកូនស្រី ផ្ញើទៅកាន់ លោក Trump នោះ មកឲ្យក្រុមការងារសារព័ត៌មាន ប៊ីប៊ីស៊ី ដែលសម្រង់អត្ថន័យដើម មានអត្ថន័យ ដូច តទៅ ៖  Dear Donald Trump, My name is Bana Alabed and I am a seven years old Syrian girl from Aleppo.

I lived in Syria my whole life before I left from besieged East Aleppo on December last year. I am part of the Syrian children who suffered from the Syrian war.

But right now, I am having a peace in my new home of Turkey. In Aleppo, I was in school but soon it was destroyed because of the bombing. Some of my friends died.  


I am very sad about them and wish they were with me because we would play together by right now. I couldn't play in Aleppo, it was the city of death.

Right now in Turkey, I can go out and enjoy. I can go to school although I didn't yet. That is why peace is important for everyone including you. However, millions of Syrian children are not like me right now and suffering in different parts of Syria. They are suffering because of adult people. 

I know you will be the president of America, so can you please save the children and people of Syria? You must do something for the children of Syria because they are like your children and deserve peace like you. If you promise me you will do something for the children of Syria, I am already your new friend. I am looking forward to what you will do for the children of Syria. 

គួររំឮកថា សារលិខិតដ៏មានអត្ថន័យពីក្មេងស្រី វ័យទើបតែ ៧ឆ្នាំមួយនេះបាននាំមកនូវភាពរង្គោះ រង្គើចិត្តជាខ្លាំង ខណៈនាងស្នើជាពិសេសដល់មេដឹកនាំពិភពលោក ឲ្យគិតគូរដល់សុខសុវត្ថិភាព ក្មេងៗនៅទីក្រុង ភ្លើងសង្គ្រាមស៊ីវិលដ៏រាំរ៉ាំ ។ នាងតូច Bana Alabed សរសេរលិខិតនោះឡើង មួយថ្ងៃមុនលោក Trump ឡើងកាន់តំណែងជាប្រធានាធិបតី ពីព្រោះតែនាង បានឃើញលោក Trump ជាច្រើនលើកច្រើនសារ នៅលើកញ្ចក់ទូរទស្សន៍ ៕





ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: ISIS Syria Int news Hot news Breaking news