CamNews

កីឡាអន្តរជាតិ 

Messi អាចនឹងអវត្ដមានព្រឹត្ដិការណ៍ El Clasico យប់នេះ ខណៈស្ថិតក្នុងមន្ទិលសង្ស័យ នៃការសម្រេចចិត្ដ

ព័ត៌មានកីឡា៖ ប្រធានក្លឹប Barcelona លោក Luis Enrique នឹងធ្វើសេចក្ដីសម្រេចចិត្ដចុងក្រោយមុនការប្រកួត រយៈពេល១ម៉ោង ថាតើ Messi គួរនឹងដាក់បញ្ចូលក្នុងព្រឹត្ដិការណ៍ប្រកួតនេះដែទេ បន្ទាប់​​ពី​វិល​ត្រលប់មកពីព្យា​បាល​របួសវិញ ខណៈដែលលោក នឹងស្ថិតក្នុងមិន្ទិលសង្ស័នៅឡើយ ។ 


ខ្សែប្រយុទ្ធដ៏មុតស្រួចជនជាតិអាហ្ស៊ង់ទីន តែមួយគត់ប្រចាំក្លឹប Barcelona កីឡាករ Messi បានដកខ្លួនមួយរយៈពេលចេញពីការប្រកួត មិនថាជម្រើសជាតិ និង ក្លឹប ដោយមូលហេតុកីឡាករទទួលរងរបួសជើង តាំងពីថ្ងៃទី២៦ ខែកញ្ញាមកម្ល៉េះ។ ទ​ន្ទឹមនឹងការព្យាបាលរបួសនេះ កីឡាករបានចំណាយពេល ដល់ទៅជិត ២ខែ ហើយទើប​តែបានស្រួល មួយរយៈសប្ដាហ៍ក្រោយនេះ ហើយក៏វិល​ត្រលប់​មក​ហ្វឹកហាត់ ជាមួយក្រុម​ ដើម្បីចូលរួមព្រឹត្ដិការណ៍ប្រកួត El Clasico ។ ចំណែកដៃគូរ ប្រកួត នៅរាត្រីនោះគឺ Real Madrid ត្រូវបានក្លឹប​អះអាងថា សុខភាពជើងប្រកួតរបស់ក្រុមបានជុំគ្នាគ្រប់ ១០០% ​ហើយក៏រៀបចំជាស្រេចសម្រាប់ការប្រកួតនេះ។ 


លោក Luis Enrique ថ្លែងពីការព្រួយបារម្មណ៍កីឡាកររបស់ខ្លួន ដោយលើកលើងថា » ពួកយើងដឹងច្បាស់​ថា គាត់មិនទាន់ជាសះស្បើយ ១០០% នោះទេ​។ ហើយសេចក្ដីសម្រេច ថាតើគាត់បានចូលលេងឬក៏អត់ នឹងដឹងច្បាស់ នៅមុនពេលប្រកួត រយៈពេលមួយម៉ោង ដែលខ្ញុំនឹងធ្វើការសម្រេចចិត្ដ»​។ ប្រភពដដែលបាន​បន្ដទៀតថា » ខ្ញុំអត់មានគម្រោង នឹងត្រូវធ្វើនៅឡើយទេ ហើយខ្ញុំក៏នឹងនិយាយជាមួយ Lionel Messi ដោយផ្ទាល់​នៅថ្ងៃនេះ មុនការប្រកួត​មួយម៉ោង »។ 

Lionel Messi បានខកខានការប្រកួត ដល់ទៅ ៨ ប្រកួតរួចទៅហើយ ទាំង La Liga និង Champoins League ។ ប៉ុន្ដែមុនពេលដែលកីឡាករត្រូវសម្រាកព្យាបាលរបួស​ កីឡាករចូលលេងបានដល់ទៅ ១០ការប្រកួត ហើយ​​អាចរកគ្រាប់បាល់បាន ៦ គ្រាប់។ ចំណែក គ្រូពេទ្យដែលព្យាបាលកីឡាករ ផ្ទាល់​ឈ្មោះ Homero de Agostino ក៏បានលើកឡើងដែរថា Messi អាចនឹងប្រឈមមុខហានិភ័យខ្ពស់ សម្រាប់ការប្រកួតនេះ ។ 

ចំណែកក្លឹប Real Madrid វិញ ត្រូវបានវិលត្រលប់ដោយកីឡាករខ្លាំងៗ គ្មានចំណុចគួរឲ្យស្មានថា មានរបួសនោះទេ បើសូម្បីតែ Cristiano Ronaldo Gareth Bale James Rodriguez និង Sergio Ramos ជាដើម សុទ្ធសឹងតែមានសុខភាពបរបូរណ៍ទាំងអស់ ។ ប៉ុន្ដែចំណែង Banzima វិញ នៅមិនទាន់គេចផុតពីសំណាញ់ចោទប្រកាន់នៅឡើយទេ លើរឿងវីដេអូអាសអាភាស តែកីឡាករនៅតែ​អាចចូលលេងបាន ដដែល​។ 

លោក Benitez គ្រូបង្វឹកថ្មីរបស់ក្លឹប Real Madrid មិនបានសម្ដែងការព្រួយបារម្មណ៍អ្វីបន្ដិចទាល់​តែ​សោះ​​ សម្រាប់​ព្រឹត្ដិការប្រកួតនោះ ។ ដោយឡែកលោក គិតថា ការប្រកួតត្រូវបានធ្វើឡើងនៅ ក្នុងក្លឹប Real Madrid និងម្យ៉ាងទៀត កីឡាករទាំងអស់មានវត្ដមានក្នុងការប្រកួត ហើយ Barcelona ក៏ស្ថិតក្នុងការសង្ស័យថានឹងអាចអវត្ដមាន Messi ម្នាក់ទៀត ក្នុងការប្រកួតនោះ ។ ប៉ុន្ដែទោះជាយ៉ាង​ណាគាត់ក៏បានបញ្ជាក់ផងដែរថា រង់ចាំមើលបន្ដិចទៀត ថា Messi ពិតជាត្រូវអវត្ដមានមែនដែរ អត់។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Messi Barcelona Real Madrid El Clasico