ព័ត៌មានកីឡា៖ ថ្មីៗនេះ ខ្សែប្រយុទ្ធវ័យក្មេងដ៏វៃឆ្លាតរបស់ Liverpool បានធ្វើការបដិសេធនឹង សំណើរពិភាក្សាជាមួយថ្នាក់ដឹកនាំ លើបញ្ហាកិច្ចកុងត្រាថ្មីដែលមានតម្លៃខ្លួន ផ្ដល់ឲ្យកីឡាករដល់ទៅ ១០០០០០ ដុល្លារ ក្នុងមួយសប្ដាហ៍ ខណៈនៃការសម្រេចចិត្ដបដិសេធនេះ បានធ្វើឲ្យលោក Paul Scholes មានការងឿងឆ្ងល់ រកគិតមិនរួច ។
លោក Paul Scholes ដែលជាគ្រូបង្វឹកដ៏ឆ្នើមប្រចាំនៅ Man United បានមានការភ្ញាក់ផ្អើលជាខ្លាំង នឹងការសម្រេចរបស់ Raheem Sterling ខណៈដែលកីឡាករ បានបដិសេធមិនព្រម ចុះហត្ថលេខាយល់ព្រមជាមួយនឹងសំណើររបស់ក្រុម ។ ដោយមានការភ្ញាក់ផ្អើលដូច្នោះ លោក ក៏កើតជាមន្ទិល ងឿងឆ្ងល់ ដោយលើកឡើងនូវសំណួរទៅកាន់ Raheem Sterling ថា ហេតុអ្វីបានជាកីឡាករវ័យក្មេងរូបនេះ នៅតែចង់បន្ដការគិតចាកចេញពីក្រុមយ៉ាងដូច្នេះ បើសិនជាមិនយល់ព្រមចុះហត្ថលេខាមួយនេះ ហើយម្យ៉ាងទៀត ក្រុមធ្លាប់ផ្ដល់ឱកាស ឲ្យសាងនូវគុណសម្បត្ដិ មុខមាត់បានខ្ពង់ខ្ពស់ល្អប្រសើរយ៉ាងដូច្នេាះហើយនោះ ? នេះបើតាមគំនិតរបស់គាត់ Raheem Sterling មិនត្រូវចាកចេញពី Liverpool ជាដាច់ខាត ពីព្រោះ Liverpool គឺជាកន្លែងដែលបានជួយ ឲ្យកីឡាករ បានហើបមុខខ្ពស់ដំបូងបំផុត ក្នុងវិស័យកីឡានេះ ដូច្នេះគ្មានរឿងអ្វីដែល Raheem Sterling ត្រូវចាកចេញពី Liverpool ជាដាច់ខាត ។
Raheem Sterling គឺជាខ្សែប្រយុទ្ធវ័យក្មេងដែលមានសមត្ថភាព អាចចូលរួមប្រយុទ្ធ ក្នុងសង្គមកីឡាករជើងចាស់ជាច្រើនបាន បើទោះបីជាកីឡាករពុំទាន់រកបានពិន្ទុ ពេញលេញនៅឡើយក៏ដោយមែន ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror