CamNews

តារា 

សារ៉ាយ សក្ខិណា បង្ហាញមុខកូនស្រី ដ៏ស្រស់ស្អាតពីទឹកដីប្រទស មហាអំណាច សហរដ្ឋអាមេរិក

(ភ្នំពេញ)៖ បន្ទាប់ពីភ្ជាប់ទំនាក់ទំនងស្នេហា រហូតសម្រេចឈានដល់ការរៀបអាពាហ៍ពិពាហ៍ ជាផ្លូវការ និងបាន ចេញទៅរស់នៅជាមួយស្វាមី នៅលើទឹកដីប្រទេសអាមេរិក អស់រយៈពេលជាង២ឆ្នាំមកនេះ តារាសម្តែងអ្នកនាង សារ៉ាយ សក្ខិណា កាលពីថ្មីៗនេះ ទទួលការដូចចំណងដៃកូនស្រីម្នាក់ ដែលមានមុខមាត់ស្រស់ស្អាត គួជាទីស្រលាញ់ ជាតំណក់ឈាមរួមគ្នារវាងនាង និងស្វាមីអាណិកជន។

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងមានផ្ទៃពោះ​ រហូតសម្រាលបានកូនស្រីម្នាក់ហើយនោះ តារាសម្តែងធ្លាប់មាន ប្រជាប្រិយ ភាព និងទទួលបានការគាំទ្រពីទស្សនិជន អ្នកនាង សារ៉ាយ សក្ខិណា កន្លងមកពុំធ្លាប់ត្រូវ បានបញ្ចេញ ឲ្យឃើញ មុខមាត់កូនស្រីរបស់ខ្លួន ឲ្យមហាជនបានឃើញឡើយ តែពេលថ្មីៗនេះ នាងក៏បានសម្រេចចិត្តបង្ហាញ មុខមាត់កូនស្រីបង្ហោះនៅលើ បណ្តាញសង្គមហ្វេសប៊ុក បង្អួតអ្នកគាំទ្រ ។

តាមរយៈរូបថត ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុក គេសង្កេតឃើញអតីតតារាសម្តែង សារ៉ាយ សក្ខិណា ហាក់កំពុងទទួលបានសេចក្តីសុខ និងមានសុភមង្គលខ្លាំង ជាមួយកូនស្រីរបស់នាង។ មិនតែប៉ុណ្ណោះនៅក្នុងនោះ តារាស្រីអ្នកនាង សារ៉ាយ សក្ខិណា ក៏បានបង្ហាញពីទំហំទឹកចិត្ត ស្រលាញ់កូនស្រីរបស់ខ្លួនខ្លាំង ទៀតផង។ ទន្ទឹមនឹងនោះ នាងក៏បានទទួលបានការ លើកសរសើរ ពីបណ្តាអ្នកនិយមលេងហ្វេសប៊ុងផងដែរ ព្រោះតែសម្រាលបានកូនស្រីម្នាក់ ដែលមានពណ៌សម្បុរ និងមុខមាត់ស្រស់ស្អាតកាត់រកម្តាយ។

រំឭកពីចំណងអាពាហ៍ពិពាហ៍វិញ តារាសម្ដែងស្រីអ្នកនាង សារ៉ាយ សក្ខិណា នៅចុងឆ្នាំ២០១៣ បានដឹកដៃអាណិកជនខ្មែរអាមេរិក វ័យ៤០ឆ្នាំប្លាយម្នាក់ ចូលរោងការជាផ្លូវការ។ បន្ទាប់ពីរៀបចំអាពាហ៍ពិពាហ៍នាង ក៏បានសម្រេចចិត្តបោះបង់ អាជីពសិល្បៈ ដើម្បីចាកចេញ ទៅរស់នៅសហរដ្ឋអាមេរិក សាងសុភមង្គមស្នេហា ជាមួយស្វាមី នៅដើមឆ្នាំ២០១៤ទើបក្រោយមកទៀត ក៏បានដាក់គម្រោងយកកូនតែម្តង៕


ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: saray sakana Star news local news