ប្រធានាធិបតីអាមេរិក Barack Obama បានដើរសួរសុខទុក្ខប្រជាជន និងពិសាទឹកដូងដោយភាព
សប្បាយរីករាយ នៅក្រុង Luang Prabang ប្រទេសឡាវ នៅពេលលោកមកចូលរួមកិច្ចប្រជុំកំពូល
ASEAN ។
លោក Obama កាលពីព្រឹកម្សិលមិញ បានហោះពីរដ្ឋធានី Vientiane ប្រទេសឡាវ មកកាន់ ក្រុង
Luang Prabang និងបានមកទស្សនកិច្ចនៅវត្តមួយនៅទីនេះ។ បន្ទាប់ពីបានចាកចេញពីវត្ត ប្រធានា
ធិបតីអាមេរិករូបនេះ ក៏បានដើរកំសាន្ត និងឆៀងចូលហាងតូចមួយនៅក្បែរផ្លូវដើម្បីទិញទឹកដូង
ពិសា។
កំពូលមេដឹកនាំអាមេរិករូបនេះ ក៏បានសំពះជំរាបសួរតាមបែរប្រពៃណីរបស់ជនជាតិឡាវ ពេលសួរ
សុខទុក្ខប្រជាជនក្នុងតំបន់។
នេះគឺជាលើកដំបូងហើយ ដែលប្រធានាធិបតីអាមេរិកកំពុងកាន់អំណាច មកធ្វើទស្សនកិច្ចនៅ
ប្រទេសឡាវ។ មុនពេលមកកាន់ប្រទេសឡាវ លោក Obama បានទៅកាន់ Hangzhou ប្រទេសចិន
ចូលរួមកិច្ចប្រជុំកំពូល G20 ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ reuters