ព័ត៌មានកំសាន្ត ៖ តារាស្រី Chompoo Araya ត្រូវបានគេទទួលស្គាល់ថា មិនត្រឹមតែជាតារាស្រីដែលឆ្លាតទេ ថែមទាំងជាតារាស្រីមួយរូបដែលមិនចេះរើសអើង និងកាច់ឬកអ្វីនោះឡើយ ។
មូលហេតុដែលគេបាននិយាយដូចខាងលើ ដោយសារតែគេបានឃើញថា Chompoo បានទៅបរិភោគមីនៅហាងធម្មតាៗ ដូចជាមនុស្សទូទៅ ហើយចំណែកឯ ការស្លៀកពាក់គឺសាមញ្ញបំផុតតែម្តង ដូច្នេះហើយទើបគេអះអាងថា នាងជាតារាស្រីដែលចេះសម្របខ្លួនទៅតាមកាលៈទេសៈ ។
គួររំលឹកឡើងវិញឲ្យដឹងថា កាលពីពេលថ្មីៗនេះ ស្វាមីរបស់ Chompoo បានប្រារព្ធពិធីខួបកំណើតដ៏អស្ចារ្យមួយសម្រាប់នាងដោយផ្ទាល់ ហើយថែមទាំងជូននាងទៅដើរផ្សារដើម្បីទិញឥវ៉ាន់ និងចំណាយពេលពេញមួយថ្ងៃ ធ្វើអ្វីៗដែលនាងចង់ធ្វើ ថែមទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះ ស្វាមីរបស់ Chompoo ថែមទាំងបានជូនកាដូ និងជូនភរិយាសំណប់ចិត្តទៅទទួលទានអាហារពេលល្ងាចនៅកន្លែងដែលអស្ចារ្យ ប្រចាំទីក្រុងប៉ារីសថែមទៀតផង ។
អ្វីទាំងអស់នេះអាចនិយាយបានថា តារាស្រី Chompoo គឺជានារីម្នាក់ដែលមានសំណាងខ្លាំងបំផុត ទាំងរូបសម្រស់ ការងារ និងជិវិតអាពាហ៍ពិពាហ៍ ៕
តារាស្រី Chompoo និងស្វាមី
ទិដ្ឋភាពដែលតារាស្រី Chompoo ទៅទទួលទានមី នៅកន្លែងធម្មតាៗ ដូចជាមនុស្សទូទៅ
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ Gossipstar