CamNews

កីឡាអន្តរជាតិ 

Neymar ហ៊ានប្រកាសតម្លៃខ្លួនក្នុងទឹកដី Barcelona ដោយផ្ទាល់ ១៩០ លានយូរ៉ូ បញ្ជាក់ទៅកាន់ Real Madrid

ព័ត៌មានកីឡា៖ កាលពីប៉ុន្មានថ្ងៃថ្មីៗនេះមានការលេចឮដំណឹងថា ក្លឹប Real Madrid បានលួចណាត់ជួបប្រជុំជាមួយកីឡាករខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប​ Bacelona ដែលដឹកនាំដោយឪពុកកីឡាករផ្ទាល់ធ្វើជាភ្នាក់ងា ក្នុងឱកាសនោះ មុនពេលកម្មពិធីបោះឆ្នោតប្រជែងជើងឯកម្ចាស់ពានរង្វាន់ បាល់មាសពិភពលោក ដែលធ្វើឡើង នៅទីក្រុង Zurich។ កន្លងមក Neymar ត្រូវបានគេយល់ថា កីឡាករនឹងមិនទាក់ទងជាមួយក្លឹប Real Madrid ជាដាច់ខាត ហើយក៏គ្មានផ្លូវអាចផ្ទេរទៅកាន់ទីនោះផងដែរ។ 

យោងតាមប្រភពគេហទំព័រ 101greatgoals បានចុះផ្សាយឲ្យដឹងថា កីឡាករ​ Neymar ប្រកាសតម្លៃខ្លួនដល់​ទៅ ១៩០ លានយូរ៉ូ ក្នុងទឹកដី Barcelona ដែលតម្លៃនេះស្ថិតក្នុងលទ្ធភាព Real Madrid អាចប្រជែង​យកបាន។​ ស្របពេលនៃការប្រកាសតម្លៃខ្លួននេះ កីឡាករនៅមិនទាន់មានការដាច់ស្រេចនៅឡើយទេ សម្រាប់កិច្ចព្រមព្រាងកិច្ចកុងត្រាថ្មីរវាងកីឡាករ នឹងក្លឹបដែលគ្រោងនឹងតម្លើងប្រាប់ប្រចាំរដូវកាល ដល់កីឡាករ ដូច្នេះហើយជាការបញ្ញាក់អារម្មណ៍ កីឡាករបានសម្រេចចិត្ដយក ក្លឹប Real Madrid ធ្វើបង្អែក ធ្វើដូចកាលចុងរដូវកាលមុន ដែលកីឡាករយកក្លឹប Man United ។ 

Bancelona ត្រូវបានគេដឹងថា ក្លឹបគ្រោងនឹងសម្រេចចិត្ដផ្ដល់កិច្ចកុងត្រាថ្មីដល់ កីឡាករ ជាមួយនឹងទឹកប្រាក់​ប្រចាំរដូវកាលដល់ទៅ ១៩លានយុរ៉ូ នៅចុងរដូវកាលនេះ។ ចំណែកពេលនេះ កំដៅទីផ្សារកីឡាករ ដូចជាមានសម្ពាធខ្លាំងជាងពីមុន ដែលក្លឹបសត្រូវធំក្នុងទឹកដីតែមួយ ចូលរួមលូកដៃ។ Real Madrid ក៏ត្រូវបានគេគិតផងដែរ ថាក្លឹបក៏គង់នឹងព្យាយាមឲ្យពីសមត្ថភាព ដើម្បីទីផ្សារមួយនេះ តាមរយៈទំនាក់ទំនង​ភ្នាក់ងារឪពុកកីឡាករផ្ទាល់។ 

ការប្រកាសតម្លៃទីផ្សារខ្លួនម្ដងនេះ បានធ្វើឲ្យបណ្ដាក្លឹបធំៗជាច្រើន មានការចាប់អារម្មណ៍ ក្នុងនោះមានដូចជា Man United Man City និង PSG  ប៉ុន្ដែបើសម្លឹងមើលពួកគេ Neymar ដូចជាមិនចាប់អារម្មណ៍ខ្លាំង ​ដូច Real Madrid នោះទេ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 101greatgoals


Tags: Sport News Neymar Real Madrid Barcelona