CamNews

ព័ត៌មានអន្តរជាតិ 

មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន បង្ហាញខ្លួនសាជាថ្មី ខណៈដើរ កាន់ឈើច្រត់ ក្រោយបាត់មុខជាង ៤០ ថ្ងៃ

ព័ត៌មានអន្តរជាតិ ៖ អំឡុងថ្ងៃអង្គារនេះ បណ្តារូបភាពជាច្រើនសន្លឹក ត្រូវបានបង្ហោះ និងចេញផ្សាយជា ផ្លូវការ ដោយក្រុមមន្រ្តី កូរ៉េខាងជើង ពាក់ព័ន្ធនឹងរូបភាព សរបញ្ជាក់អោយឃើញ ពី ​​​  វត្តមាន មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន បានបង្ហាញមុខសាជាថ្មី ក្រោយពីអវត្តមាន ពីសាធារណៈ រយៈពេលជាង៤០ ថ្ងៃកន្លងមកនេះ ។


ជាមួយនឹងការវិលត្រលប់មកវិញ មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុនត្រូវបានគេសង្កេតអោយឃើញថា មានសុខភាពល្អ តែផ្ទុយទៅវិញ លោក បែរជាដើរដោយកាន់ឈើច្រត់ជាជំនួយ  ​  ។ ទី ភ្នាក់ងារសារព័ត៌ មាន KCNA នៅថ្ងៃដដែលនោះ បន្ទាប់ពីបានចេញផ្សាយ សម្រង់អត្ថបទ សារព័ត៌មាន ថា មេដឹកនាំ​កូរ៉េ ខាងជើង បានធូរស្រាល និង សះស្បើយ ច្រើន ទាក់ទិនទៅនឹងរបួសជើង ទីភ្នាក់ងារសារ ព័ត៌ មានមួយ នេះក៏បន្តចុះផ្សាយ បន្ថែមអោយដឹងថា វត្តមាន បង្ហាញមុខសាជាថ្មី លើកនេះ ពីសំណាក់ មេដឹកនាំ កូរ៉េ ខាងជើង ត្រូវបានគេមើលឃើញ នៅក្នុងកម្មវិធី ផ្តល់ជាអនុសាសន៍ ក៏ដូចជា ការណែនាំ ទៅលើការ សាងសង់ លំនៅស្ថានថ្មី សម្រាប់បេក្ខភាព អ្នកវិទ្យាសាស្រ្ត ។


គួរបញ្ជាក់ថា មេដឹកនាំ វ័យក្មេងរូបនេះ បានបង្ហាញវត្តមានជាលើកចុងក្រោយ របស់ខ្លួន នៅថ្ងៃទី ៣ ខែ កញ្ញាកន្លងទៅនេះ នៅពេលដែលលោកបានចូលរួមទស្សនា ការសម្តែងរបស់ ក្រុម  Moranbong Band ជាមួយនឹងភរិយារបស់លោក Ri Sol Ju  នៅឯសាលមហោស្រពសិល្បៈ Mansudae ។

ប្រភពបន្តអោយដឹងថា ការបាត់ខ្លួនរយៈពេលវែង និងយូរ ពីសាធារណៈ ចាប់តាំងពីឡើង កាន់តំណែង ក៏ដូចជា កាន់អំណាច របស់មេដឹកនាំរូបនេះ ពិតជាបានធ្វើអោយ ពិភពលោក មានការចាប់អារម្មណ៍ជា ខ្លាំង ខណៈមានពាក្យលេចឭ ផ្សេងៗពីគ្នា ទាក់ទិនទៅនឹងសុខភាព របស់លោក គីម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី ស៊ិនហួរ


Tags: Seoul South korea Park Bom Sandara Park 2NE1 star news Int news North korea