CamNews

តារា 

ជាការពិតដែរទេថា នាង Pancake សម្រេចចិត្តបញ្ចប់ពាក្យថាសង្សារជាមួយនិងគូស្នេហ៍របស់ខ្លួន?

ថៃ ៖ ទោះបីចាប់ដៃគ្នាសាងស្នេហាអស់រយៈជាង ៨ ឆ្នាំ មក​ ឃើញថាស្នេហារបស់តារាសម្តែងថៃនាង Pancake និងលោក Mee Saksoonthorn ហាក់មិនទាន់លេចលឺដំណឹងរៀបការទាល់តែសោះ ប៉ុន្តែអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្អែមជាមួយគ្នាជារឿយ នៅលើគណនីអុិនស្រ្តាក្រាម ។

ហើយកាលពីពេលថ្មីៗនេះ គូស្នេហ៍មួយគូនេះបានដឹកដៃគ្នាទៅដំណើរកំសាន្ត ព្រមទាំងបង្ហោះរូបថត ហុចផ្កាមួយបាច់ និងញញឹមដាក់គ្នាយ៉ាងស្រស់ស្អាតយ៉ាងចឹង ។ នៅក្នុងនោះផងដែរ នាង Pancake បានភ្ជាប់មកជាមួយនិងចំណងជើងថា "អរគុណ Mee Saksoonthorn ហើយក៏អរគុណទាំងអស់គ្នាផងដែរ" ។ 

ជាមួយនិងពាក្យពេជន៍ព្រមទាំងរូបថតដែលបានបង្ហោះនេះ មានហ្វេនជាច្រើនសន្មត់ថា លោក Mee Saksoonthorn បានសុំនាង Pancake រៀបការ ប៉ុន្តែយើងនៅមិនទាន់បានទទួលព័ត៌មានជាក់លាក់ពីសមីខ្លួននៅឡើយនោះទេ ៕ 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Pancake Mee Saksoonthorn