CamNews

តារា 

មិនគួរឲ្យជឿ! Pancake និងមិត្តប្រុសស្រលាញ់គ្នាបានយូរយ៉ាងនេះ

កំសាន្ត ៖ ទំនាក់ទំនងស្នេហារបស់តារាសម្តែងថៃនាង Pancake និងមន្រ្តីជាន់ខ្ពស់ លោក Mee Saksoonthorn ពិតជាលឿនមិនគួរឲ្យជឿពិតមែន ។ 

យោងតាមការបង្ហោះរបស់គូស្នេហ៍មួយគូនេះនៅលើគណនីអុិនស្រ្តាក្រាមបានឲ្យដឹងថា "មិនថារយៈពេលប៉ុន្មានឆ្នាំ ឬប៉ុន្មានខែ ខ្ញុំនឹងតែងតែនិយាយថា ខ្ញុំនឹងមិនដោះលែងឲ្យអ្នកទៅណាទេ ហើយរាល់ថ្ងៃគឺជាថ្ងៃគំរប់ខួបស្នេហ៍របស់យើង។ រីករាយថ្ងៃខួប ៨ ឆ្នាំដែលយើងស្រលាញ់គ្នា ហើយក៏នឹងនៅតែបន្តទៅមុខទៀត" ។ 

មិននឹកស្មានថា ទើបស្រលាញ់គ្នាថ្ងៃមុនសោះ នាង Pancake និងមន្រ្តីជាន់ខ្ពស់ លោក Mee Saksoonthorn ស្រលាញ់គ្នាបានដល់ទៅ ៨ ឆ្នាំ ។ តែទោះបីជាយ៉ាងណាក៏ដោយ គូស្នេហ៍មួយគូនេះ នៅមិនទាន់បង្ហើបរឿងពិធីមង្គលការនៅឡើយទេ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Pancake Mee Saksoonthorn