CamNews

តារា 

Pancake ទម្លាយមូលហេតុដែលព្រមប្រលូកក្នុងវិស័យសិល្បៈ និងភាពជោគជ័យក្នុងរឿងស្នេហា

ថៃ ៖ នៅក្នុងកម្មវិធី Loukgolf តា​រាថៃនាង Pancake Khemanit បានទម្លាយមូលហេតុដែលធ្វើឲ្យនាងសម្រេចចិត្តចូលរួមក្នុងការប្រកួតប្រជែងតារាម៉ូដែល និងអាថ៌កំបាំងដែលធ្វើឲ្យជោគជ័យក្នុងរឿងស្នេហាផងដែរ ។ 


"ជាការពិតណាស់ ខ្ញុំមានជំនាញខាងផ្នែកបង្ហាញម៉ូដ ប៉ុន្តែវាហាក់បីដូចជាមិនមែនជាអាជីពអីនោះទេ។ បន្ទាប់មកមិត្តភក្តិរបស់ខ្ញុំដែលជា​តា​រាម៉ូដែលបានប្រាប់ខ្ញុំថា ប្រសិនបើខ្ញុំចង់ក្លាយជាតារាម៉ូដែល ខ្ញុំត្រូវមានបទពិសោធន៍ដើម្បីទទួលបានអាជីពនេះ។ ក្រោយមកខ្ញុំក៏បាននិយាយជាមួយម៉ាក់ ម៉ាក់ក៏ប្រាប់ឆ្លើយយល់ព្រម និងឲ្យខ្ញុំព្យាយាមឲ្យអស់សម្ថតភាព" ។ Pancake Khemanit និយាយ ។ 


ចំពោះទំនាក់ទំនងស្នេហាវិញ Pancake និយាយថា មូលហេតុដែលធ្វើឲ្យនាងនិងលោក Mee Saksoonthorn អាចស្រលាញ់គ្នាដល់ទៅជាង​៨ ឆ្នាំនោះគឺ ការយល់ចិត្តគ្នាទៅវិញទៅមក ហើយការយល់ចិត្តគឺជារឿងសំខាន់ដើម្បីរក្សាទំនាក់ទំនងឲ្យនៅជាមួយគ្នាបានយូរអង្វែង ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Pancake Mee Saksoonthorn