ថៃ ៖ ស្រលាញ់គ្នាអស់រយៈពេលជាង ៧ ឆ្នាំមកហើយ រវាងតារាសម្តែងស្រីនាង Pancake និងលោកមន្រ្តី Mee Saksoonthorn ប៉ុន្តែគូស្នេហ៍មួយគូនេះនៅមិនទាន់មានចិត្តចង់រៀបការនៅឡើយនោះទេ ។
ទោះមិនទាន់មានគម្រោងរៀបការក៏ពិតមែន តែ Pancake និងលោក Mee នៅតែរក្សាចំណងស្នេហាផ្អែមល្អែមរបស់ខ្លួនជានិច្ច ។ ជាក់ស្តែងយើងសង្កេតឃើញថា នៅក្នុងថ្ងៃខួបកំណើតរបស់តារាស្រីវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ២៧ ខែឧសភា គឺលោក Mee មិនបាននៅក្នុងប្រទេសថៃនោះទេ ប៉ុន្តែលោកបានបង្ហោះរូបថតមួយសន្លឹកដោយភ្ជាប់មកជាមួយនិងចំណងជើងយ៉ាងផ្អែមល្អែមថា "ទោះបីជាមិនបាននៅក្បែរគ្នានៅក្នុងថ្ងៃពិសេសបែបនេះ ប៉ុន្តែបងដឹងថា អូននឹងត្រលប់មកក្នុងរង្វង់ដៃបង ហើយពួកគេនឹងប្រារព្ធពិធីខួបកំណើតជាមួយគ្នា។ រីករាយថ្ងៃខួបកំណើតណាម្ចាស់បេះដូង ជាមួយនិងក្តីស្រលាញ់ដែលមិនចេះសាបសូន្យ និងរហូតទៅ" ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
សាកស្រម៉ៃទៅមើល ប្រសិនបើអ្នកជាមនុស្សស្រីវិញ ពេលឃើញសារបែបនេះពីសង្សារ ប្រាកដជាញញឹមបិទមាត់មិនជិតនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar