ថៃ ៖ អ្នកស្រី Mae Noi ដែលជាម្តាយបង្កើតរបស់តារាសម្តែងថៃ នាង Pancake Khemanit បានរងការរិះគន់យ៉ាងចាស់ដៃ ក្រោយបែកធ្លាយព័ត៌មានថា ទាមទារថ្លៃបណ្តាការខ្ពស់ពេក ពីមិត្តប្រុសរបស់តារាស្រីរូបនេះ ។
ប្រភពដដែលបន្តទៀតថា អ្នកស្រី Mae Noi ទាមទារថ្លៃបណ្តាការដល់ទៅ ១០០ លានបាតឯណោះ ទើបអ្នកស្រីរងការរិះគន់បែបនេះ ។ ក្រោយបានអានព័តមាននេះហើយ នាង Pancake បានបង្ហាញអារម្មណ៍សោកស្តាយ ប៉ុន្តែរូបនាងក៏បានចេញមុខបដិសេធផងដែរ ដែលថា ម្តាយរបស់នាង ទាមទារថ្លៃបណ្តាការច្រើនដល់ថ្នាក់នេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar