(បាងកក)៖ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិអេស្ប៉ាញ មិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះរ៉ូម៉ានី បានទេក្នុងមិត្តភាពអន្តរជាតិ យប់មិញនេះ គ្រាដែលក្រុមជើងខ្លាំងនៅអាស៊ីកូរ៉េខាងត្បូង បានយកឈ្នះម្ចាស់ផ្ទះថៃដោយលទ្ធផល ១-០ តាំងពីនាទី ទី៤មកម្ល៉េះ ។
ក្នុងជំនួបមិត្តភាពនេះដែរ គឺត្រូវបានធ្វើឡើង ដើម្បីត្រៀមប្រកួតបាល់ទាត់ពានរង្វាន់ Euro 2016 ជាង២ខែខាងមុខ ក្នុងទឹកដីនៃប្រទេសបារាំង ដោយអេស្ប៉ាញ និងរ៉ូម៉ានី សុទ្ធតែបានឈ្នះកៅអីទៅលេងវគ្គ២៤ដូចៗគ្នា ស្របពេលដែល កូរ៉េខាងត្បូង និងថៃត្រៀមលេងវគ្គជម្រុះ World Cup 2018 ជាបន្តទៀត ។
១គ្រាប់របស់កូរ៉េខាងត្បូង កើតឡើងនៅនាទីទី៤ ពីការធ្វើបានសម្រេចដោយកីឡាករ Hyun-Jun Suk មកពីក្លឹប FC Porto បើទោះបីជាវគ្គទី២ពុំមានការស៊ុតបញ្ចូលទីគ្នាទៀតក៏ដោយ ទោះត្រូវបានម្ចាស់ផ្ទះថៃខិតខំវាយបកយ៉ាងក្លាទៀត នោះ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង