CamNews

សុខភាព 

កំពូលរូបមន្តធម្មជាតិ ២យ៉ាង កំចាត់ក្លិនមាត់ស្អុយ យ៉ាងឆាប់រហ័ស​ (មានវីដេអូ)

ក្លិនមាត់ស្អុយ គឺជាបញ្ហាដ៏ចម្បងមួយ កំពុងតែវាយលុបទៅលើមនុស្សជាច្រើននៅលើពិភពលោក។
បញ្ហាក្លិនមាត់ស្អុយនេះ  គឺអាចបណ្តាលមក   ពីការទទួលទានចំណីអាហាររួច  មិនបានសម្អាតមាត់
ធ្មេញបានស្អាតល្អ បន្សល់កាកសំណល់អាហារនៅជាប់ធ្មេញបង្កើតបានជាក្លិនដកដង្ហើមមិនល្អ និង
អាចបណ្តាលមកពីក្លិនចេញមកពីក្នុងព្រោះ។


ខាងក្រោមនេះ គឺជារូបមន្តងាយៗ មួយចំនួន អាចជួយព្យាបាលកំចាត់ក្លិនមាត់ស្អុយ បានយ៉ាងឆាប់
រហ័ស។

វិធីទី១៖ សូមទឹកក្តៅ១កែវ លាយជាមួយនឹងម្ស៉ៅ cinnamon ៣ស្លាបព្រាកាហ្វេ រួចកូរចូលគ្នាឱ្យសព្វ
បន្ទាប់មក ទុកទឹកនេះ ឱ្យក្តៅឧណ្ឌៗ រួចប្រើវា លាងសម្អាតមាត់ធ្មេញ ជាការស្រេច។

វិធីទី២៖ សូមស្លឹក parsley ២ ទៅ៣ស្លឹក ទំពារ ក្នុងមាត់ជាការស្រេច ព្រោះស្លឹក parsley សម្បូរទៅ
សារធាតុ chlorophyll និងសារធាតុ deodorizer អាចជួយបំបាត់ក្លិនមាត់ បានយ៉ាងមានប្រសិទ្ធិភាព
ភ្លាមៗ៕



ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda


Tags: Health bad breath