CamNews

តារា 

គិតម៉េច! បើបុរសសង្ហា Mario និងស្រីស្អាត Sandara Park ស្រលាញ់គ្នា?

ព័ត៌មានកំសាន្ត ៖ តើមានមនុស្សប៉ុន្មាននាក់ដែលយល់ស្របឲ្យនាង Sandara Park និងលោក Mario Maurer ស្រលាញ់គ្នា?

លោក Mario Maurer គឺជាបុរសសង្ហា និងជាបុរសនៅក្នុងក្តីសុបន្តិរបស់នារីៗជាច្រើនដែលតែងតែស្រមើស្រម៉ៃ ចង់បានរូបលោកជាគូជិវិត ព្រោះមុខមាត់ស្រស់សង្ហា និងភាពកំប្លុកកំប្លែងរបស់លោក និងចំណុចអស្ចារ្យជាច្រើនទៀត ដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍តារាសម្តែងរូបនេះ ។ 

ដោយយោងតាមរបាយការពីគេហទំព័រ kapook បានឲ្យដឹងថា តារាសម្តែងប្រចាំប្រទេសថៃ លោក Mario និងតារាចម្រៀងវ័យជ្រេ នាង Sandara ត្រូវបាន Brands ខោអាវដែលមានឈ្មោះថា PENSHOPPE បានអញ្ជើញអ្នកទាំង ២ ឲ្យថតរូបថតដើម្បីផ្សព្វផ្សាយម៉ូតខោអាវរបស់ពួកគេ ។ 

ក្រោយពីរូបថតផ្សព្វផ្សាយម៉ូតខោអាវរបស់លោក Mario និងតារាស្រីវ័យ ៣១ ឆ្នាំ នាង Sandara ត្រូវបានចែកចាយពេញបណ្តាញសង្គមមក ក៏ស្រាប់តែធ្វើឲ្យក្រុមអ្នកគាំទ្រទាំងសងខាងរបស់តារាល្បីទាំង ២ ដួងនេះ លាន់មាត់ថា អ្នកទាំង ២ ពិតជាសាកសមជាមួយគ្នាពិតមែន ទោះបីជា Mario មានអាយុតិចជាង នាង Sandara ៤ ឆ្នាំក៏ដោយ ក៍អ្នកទាំង ២ នៅតែសាកសមគ្នាដែរ ។ រីឯអ្នកខ្លះទៀតនិយាយថា គិតម៉េច! បើបុរសសង្ហា Mario និងស្រីស្អាត Sandara Park ស្រលាញ់គ្នា? ប៉ុន្តែជាក់ស្តែងលោក Mario មានម្ចាស់ចិត្តរួចទៅហើយ ៕

-ចុចអាន ៖ ស្រីស្អាតប្រចាំកូរ៉េ នាង Sandara និងប្រុសស្អាតប្រចាំថៃ លោក Mario ប៉ះគ្នាម៉ាអេម





-ចុចអាន ៖ អាថ៍កំបាំងទាំង ៨ យ៉ាង ដែលអ្នកមិនធ្លាប់ដឹងអំពីលោក  Mario និងសង្សារចាស់របស់គាត់




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Mario Maurer ​ Sandara Park Seoul South korea Kpop