ថៃ ៖ យុវវ័យជាច្រើនសុបន្តិចង់ក្លាយជាតារាសម្តែងល្បី ព្រោះពួកគេអាចរកប្រាក់បានច្រើនពីមុខរបបមួយនេះ ប៉ុន្តែពួកគេត្រូវដឹងថា ការងារមួយនេះមានការលំបាកខ្លាំងនៅពេលដែលក្លាយខ្លួនជាកំពូលតារាសម្តែងថៃ ។
យោងទៅតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាសម្តែងប្រុសស្រីទាំងអស់ត្រូវចាកចេញពីផ្ទះប្រហែលជាម៉ោង ៥ ទៅ ៦ ព្រឹក ដើម្បីឆ្ពោះទៅកន្លែងថតខ្សែភាពយន្ត ។ ហើយនៅមានថ្ងៃខ្លះទៀត រឿងឆាប់ថតឲ្យចប់ ចឹងពួកគេអាចទៅត្រលប់ទៅផ្ទះវិញប្រហែលជាម៉ោង ៩ ទៅ ១០ យប់ ។
ប្រភពដដែលបានបន្តទៀតថា ប្រសិនបើរឿងថតប្រញាប់ចប់វិញ តារាសម្តែងទាំងអស់ត្រូវថតរហូតដល់ម៉ោង ២ ទៅ ៣ យប់ ។ ជាការពិតណាស់ គ្រប់ការងារសុទ្ធតែលំបាក ប៉ុន្តែការងារទាំងអស់សុទ្ធតែមានទុកលំបាកផ្សេងៗពីគ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate