CamNews

តារា 

អាថ៍កំបាំងទាំង ៨ យ៉ាង ដែលអ្នកមិនធ្លាប់ដឹងអំពីលោក Mario និងសង្សារចាស់របស់គាត់

តារាថៃ ៖ បុរសសង្ហាប្រចាំប្រទេសថៃ លោក Mario Maurer ដែលត្រូវបានគេស្គាល់ច្បាស់ជាងគេនៅក្នុងរឿង "Pee Mak" ដែលជាសាច់រឿងខ្មោចដែលល្អមើលនិងល្បីល្បាយបំផុត ។ 

តារាសម្តែងវ័យ ២៧ ឆ្នាំរូបនេះបានធ្វើឲ្យមិត្តនារីៗជាច្រើនឈ្លក់វង្វេងជាមួយនិងរូបគាត់យ៉ាងខ្លាំង ក្រោយពីបានឃើញមុខមាត់ដ៍ស្រស់សង្ហា និងស្នាមញញឹមគួរឲ្យទាក់ទាញរបស់លោក ។ 

ជាការពិតណាស់លោក Mario គឺជាបុរសសង្ហា និងសម្បូរទៅដោយភាពទាក់ទាញ ប៉ុន្តែលោកហាក់បីដូចជាអាថ៍កំបាំងមួយចំនួនដែលអ្នកមិនធ្លាប់បានដឹង ដូច្នេះហើយពេលនេះ Camnews នឹងបង្ហើបប្រាប់ឲ្យលោកអ្នកបានដឹង ។ 

១. មានក្រុមអ្នកគាំទ្រជាច្រើនស្គាល់ឈ្មោះលោក Mario Maurer ប៉ុន្តែការពិតទៅតារាសម្តែងវ័យ ២៧ ឆ្នាំរូបនេះ មានឈ្មោះពិតថា ណាថាវុធ សុវណ្ណា​រ៉ាត់ 

-ចុចអាន ៖ តើលោក Mario អាចនឹងបែកពីមិត្តស្រីមុខអាក្រក់ ដោយសារតែ គ្មានការគាំទ្រពី Fans?

 

២. លោកបានក្លាយជាទីចាប់អារម្មណ៍របស់ទស្សនិកជនជាច្រើន ក្រោយពីថៃដន្យបានជួបដែលគេកំពុងតែជ្រើសរើសរកតារា ហើយក៍ត្រូវបានគេទាក់ទងឲ្យថតរូបទស្សនាវដ្តី ហើយក៍ក្លាយជាទីចាប់អារម្មណ៍របស់អ្នកនិយមលេងអិនធឺណិតកាលពីជំនាន់ដែលគេលេង hi5 boom។


៣. លោក Mario មានឈ្មោះល្បីកាន់តែខ្លាំង ក្រោយថតរឿង The Love of Siam ដែលសាច់រឿងនោះគឺលោកដើរតួប្រុសស្រលាញ់ប្រុស ។ 


៤. មុនពេល​ក្លាយ​ជា​តួ​ឯក​ប្រុស​របស់​ទូរទស្សន៍​ថៃ​ប៉ុស្ដិ៍​លេខ ​៣ តួ​ឯក​ប្រុសក្នុង​រឿង "Pee Mak" ​ធ្លាប់​ចូល​សម្ដែង​ភាពយន្ត​ភាគ​មួយ​ចំនួន​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៧ ដែរ ។ 


៥. កាលពីកុមារភាព Mario មានក្តីប្រាថ្នាធ្វើជា​ប៉ូលីស ឬ​ទាហាន SWAT ប៉ុន្តែបែរជាចុងក្រោយបានក្លាយទៅជាតារាល្បីនៅក្នុងវិស័យសិល្បៈទៅវិញ ​។ 


មិន​ដឹង​ថា​សព្វថ្ងៃនេះ តារាសម្តែងរូបនេះ នៅ​ចូលចិត្ត​ចិញ្ចឹម​ត្រី​ជល់​ទៀត​ឬ​ ក៏​អត់​ទេ ​ប៉ុន្តែ​កាល​នៅ​ក្មេង​តារា​រូប​នេះ​ធ្លាប់​ចិញ្ចឹម​ត្រី​ទុក​បាន ៧០ ក្បាល និង​​ធ្លាប់​យក​ពួក​វា​ទៅ​ប្រកួត​ពាន​រង្វាន់​ថ្នាក់​ជាតិថែម​​ទៀត​ផង ។​​​


៧. Mario គឺ​ជា​មនុស្ស​ចូលចិត្ត​លេង​សើច​ ប៉ិន​និយាយ​ពាក្យ​កំប្លែង​ៗ និង​ចូល​ចិត្ត​ស្ទាយ​ Hip Hop និង​ចូល​ចិត្ត​ជិះ​ក្ដារ​ស្គី​ខ្លាំងជាងគេ ។

 

៨. លោក Mario មានធ្លាប់មានសង្សារម្នាក់ឈ្មោះថា នាង Sumontip Leuangthai ដែលស្រលាញ់គ្នាអស់រយៈពេល ១០ ឆ្នាំ តែទីបំផុតនាងក៍រៀបការចោលលោក ហើយបច្ចុប្បន្ននេះ នាងមានកូនជាមួយនិងស្វាមីរបស់នាងបាត់ទៅហើយ ។ ប៉ុន្តែបច្ចុប្បន្នលោក Mario ក៍មានសង្សារថ្មីដែរនាងមានឈ្មោះថា JunJera Junpitakchai ដែលកំពុងតែទទួលរងនូវការរិះគន់ខ្លាំង ព្រោះនាងមានមុខមាត់មិនស្អាត 

-ចុចអាន ៖ ការពិតចឹងសោះ!! មិត្តស្រីមុខអាក្រក់របស់លោក Mario ចេញមុខបកស្រាយរឿង នាងនាំលោក Mario ទៅជួបឪពុកម្តាយ



 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Mario Maurer ​ Janjira Janjira JunJera Junpitakchai