ភ្នំពេញ៖ តារាចម្រៀងជ្រកក្រោម ដំបូលផលិតកម្ម ថោន កញ្ញា អេនី ហ្សាម បានបង្ហើបប្រាប់
ពីគោលបំណង ក្នុងការចាប់យក អាជីពថ្មី ក្រៅពីការងារសិល្បៈ សម្រាប់ថ្ងៃអនាគតខាងមុខថា
នាងមានចំណាប់អារម្មណ៍ ទៅលើការងារពីរផ្សេងគ្នា ប៉ុន្តែក្នុងនោះមានតែមួយទេ ដែលនាង
មានបំណងខ្លាំងជាងគេ គឺការបើកភោជនីយដ្ឋាន។
តារាចម្រៀងដែលកំពុង ទទួលបានប្រជាប្រិយភាព និង ការគាំទ្រតាមរយៈបទ "សង្ស័យឆេះ
អ៊ី សេ" ដែលច្រៀងឆ្លងឆ្លើយជាមួយនាយ គ្រឿន កញ្ញា អេនីហ្សាម បានប្រាប់ LookingTODAY
កាលពីថ្មីៗកន្លងមកនេះថា រាល់ថ្ងៃនាងក៏ចង់មានអាជីពថ្មី មួយផ្សេងទៀត ក្រៅពីសិល្បៈ ប៉ុន្តែ
នៅត្រង់ថា មិនទាន់មានលទ្ធភាព គ្រប់គ្រាន់ ដើម្បីបើកជំនួញដោយខ្លួនឯង នៅឡើយទេ។
តារាចម្រៀងវ័យ២៥ ឆ្នាំ អេនីហ្សាម បានបន្តថា ពេលមានលុយទើបយើងអាច សម្រេចតាមក្តី
បំណងបាន តែបើគ្មានលុយទេ ក៏ពិបាកដែរ។ ទោះបីជាយ៉ាងណាក្តី តារាចម្រៀង អេនីហ្សាម ក៏
បានបង្ហាញប្រាប់ពី មហិច្ឆតា សម្រាប់ថ្ងៃអនាគតផងដែរថា "ខ្ញុំមានបំណងចង់បើក ជាភោជនីយ
ដ្នាន ឬក៏ជាហាងលក់សំម្លៀកបំពាក់ តែក្នុងចំណោមជំនួញពីរនេះគឺ ប្រហែលជាភោជនីយដ្ឋាន
ច្រើនជាងហើយមើលទៅ..! ព្រោះថាខ្ញុំចង់ បើកភោជនីយដ្ឋានមួយដែលភ្ញៀវអាចចូលញ៉ាំ ជា
លក្ខណៈក្រុមគ្រួសារ "។
យ៉ាងណាក្តី យើងនៅមិនទាន់ដឹងច្បាស់ទេថា តើ អេនីហ្សាម អាចសម្រចបំណង ដែលខ្លួនប្រាថ្នា
ចង់បាន នៅថ្ងៃអនាគតគឺការបើកភោជនីយដ្ឋាន នឹងលេចចេញជារូបរាងឡើង នៅពេលណាមួយ
នៅឡើយនោះទេ ។
តារាចម្រៀងសាច់សរាងតូចច្រឡឹង អេនីហ្សាម មុននេះក៏ធ្លាប់បានទទួលរងនូវពត៌មានជុំវិញរឿង
ស្នេហាក្រៅឆាក ជាមួយអ្នកសិល្បៈដូចគ្នា ប៉ុន្តែក្រោយមានលេចឮព័ត៌មាននេះឡើង ភ្លាមៗ ស្រី
ស្រស់ អេនីហ្សាម ក៏បានចេញមុខមកធ្វើការ បដិសេធចំពោះ ព័ត៌មាន លេចឮនោះភ្លាមៗ ថាមិន
មែនជាព័ត៌មានពិតនោះទេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល