CamNews

តារា 

តោះមកដឹងទម្ងន់ចិញ្ចៀនរបស់តារាស្រីទាំង ៤ ដួង នៅក្នុងថ្ងៃមង្គលការ

ថៃ ៖ ក្នុងមួយជាតិមង្គលការមានតែម្តងក្នុងជីវិត ដូច្នេះហើយទើបមនុស្សភាគច្រើន បានរៀបចំយ៉ាងអធកអធមទៅតាមកត្តិយស និងកេរ្តិ៍ឈ្មោះក៏ដូចជាសម្ថតភាពរបស់ពួកគេ ។ 

ដោយឡែកយើងមកដឹងអំពី ទម្ងន់ចិញ្ចៀនរបស់តារាសម្តែងថៃស្រីទាំង ៤ ដួង នៅក្នុងថ្ងៃមង្គលការវិញ ថាតើមានទម្ងន់ប៉ុន្មាន និងមានរូបរាងស្រស់ស្អាតដល់កម្រិតណា ។ 

១. នាង ​Chompoo Araya

ទម្ងន់ចិញ្ចៀនរបស់អ្នកម្តាយកូនភ្លោះរូបនេះនៅក្នុងថ្ងៃមង្គលការជាមួយនិងស្វាមីមហាសេដ្ឋី ត្រូវបានគេដឹងថា មានទម្ងន់ដល់ទៅ ៨ ការ៉ាត់ឯណោះ ។

២. ​នាង Nune Woranuch

បើនិយាយអំពីតារាស្រីរូបស្អាតម្នាក់នេះវិញ ចិញ្ចៀនរបស់នាងគឺមានទម្ងន់ ៧ ការ៉ាត់ ។

៣. នាង Tata Young

តារាសម្តែងថៃរូបនេះ ចិញ្ចៀនរបស់នាងក៏មានទម្ងន់ ៧ ការ៉ាត់ ដែរ ។ 

៤. នាង Noey Chotika

ងាកមកចាប់អារម្មណ៍ជាមួយនឹងតារាសម្តែងស្រីរូបឆ្នាស់នាង Noey Chotika ត្រូវបានស្វាមីផ្គាប់ចិត្តចិញ្ចៀនក្នុងថ្ងៃរៀបការ ដែលមានទម្ងន់ ចំនួន ៥ ការ៉ាត់ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Chompoo araya Nott Witsarut Rungsisingpipat