CamNews

តារា 

ទស្សនាវីដេអូហើយប្រាកដជាជឿជាក់ថា ងួនចាន់ដេវីត និងទេព បូព្រឹក កំពុងតែទាក់ទងគ្នាជាសង្សារ!

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងស្រីដែលចូលចិត្តតុបតែងខ្លួនព្រមទាំងការស្លៀកពាក់ស្ទាយកូរ៉េ និងកំលោះសង្ហារាងខ្ពស់ស្រលះ លោក ងួន ចាន់ដេវីត បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរូបនាងបង្ហោះចិញ្ចៀនគូស្នេហ៏ក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ ព្រមទាំងភ្ជាប់មកជាមួយនិងដ៏ទាក់ទាញក្នុងន័យស្នេហាផ្អែមល្អែម ។  

ក្នុងនោះផងដែរ អ្នកគាំទ្របានអស់មន្ទិលសង្ស័យ តាមរយៈចិញ្ចៀនមួយវង់ដែលម្ចាស់បទ "ប្រុសម្នាក់នេះចេះឈឺចាប់ហើយ" ក្រោយរូបលោកបានបង្ហោះនៅលើគណនី instagram ផ្ទាល់ខ្លួនរបស់លោក ហើយអ្នកគាំទ្រក៏ជឿជាក់ដែរថា ចិញ្ចៀនគូជាមួយកញ្ញា ទេព បូព្រឹក ដែលមិនអាចប្រកែកបាន ។

ជាងនេះទៅទៀត កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដែលត្រូវនឹងថ្ងៃទិវានៃសេចក្តីស្រលាញ់ តែម្តង លោក ងួន ចាន់ដេវីត ត្រូវបានគេអញ្ជើញចូលរួមក្នុងកម្មវិធីប្រគុំតន្រ្តីមួយ ដែលក្នុងនោះគេក៏រៀបចំធ្វើជាលក្ខណភ្ញាក់ផ្អើលពី កញ្ញា ទេព បូព្រឹក ដែលគូស្នេហ៏ថ្មីថ្មោងតែម្តង ។ ហើយអ្វីដែល Fans កាន់តែចាប់អារម្មណ៏ខ្លាំងនោះគឺ តារាល្បីទាំងពីរដួងនេះគឺចូលចិត្តតុបតែងខ្លួនបែបស្ទាយកូរ៉េដូចៗគ្នា គ្រាន់តែមាន Idol ផ្សេងគ្នា ប៉ុន្តែជាជនជាតិកូរ៉េដូចគ្នា ៕

-ចុចអាន ៖ ការពិតចឹងសោះ! បានជា ដេវីត និង ទេព បូព្រឹក្ស ត្រូវជួបរឿងបែបនឹង!








ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Tep boprek Pech solika G-davith