បន្ទាប់ពីបានចាកចេញពីទីក្រុងឡុងដ៍មកស្រុកបារាំង តារាចម្រៀង រីហាណា ស្ទើរតែបង្ក
អោយមានជម្លោះធំនៅឯទីក្រុងប៉ារីស។
Rihana តារាចម្រៀងស្រីវ័យ២៤ឆ្នាំ បានសរសេរ និងបង្ហោះកាលវិភាគនៃជើងរថភ្លើង របស់
ខ្លួនមកក្រុងប៉ារីស ប៉ុន្តែនៅពេលមានអ្នកគាំទ្រឈររង់ចាំទទួលនាងយ៉ាងច្រើន នាងបែរជា
ខឹង និងបង្ហាញឥរិយាបថមិនគាប់បីទៅវិញ។
Rihana បានសរសេរជេរប្រជាជនបារាំងថា៖ «ពួកបារាំងពិតជាឆ្កួតឡប់មែន។ ទំរាំតែចេញ
ផុតពីស្ថានីយរថភ្លើង វាពិបាកដូចដើរចេញពីនរកអ៊ីចឹង»។
អ្វីដែល Rihana បានធ្វើ ត្រូវបានគេយល់ថា ជាការខ្វះសិល្បធម៌។ ចំណែកប្រធានផ្នែកសន្តិ
សុខស្ថានីយរថភ្លើង ថ្លែងថា Rihana ពិតជាមនុស្សគ្មានការទទួលខុសនោះទេ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD