CamNews

កីឡាអន្តរជាតិ 

John Terry របួស​សរសៃ​ពួរ​ជើង មិន​អាច​ជួយ Chelsea ប៉ះ PSG នៅ Champions ខាន​ស្អែក​នេះ​បាន​ទេ

(ក្រុងឡុងដ៍)៖ របួសសរសៃពួរជើងធ្ងន់ធ្ងរ បានធ្វើឲ្យកីឡាករខ្សែការពារ John Terry អវត្តមានពីក្លឹប៥ប្រកួតមកហើយ និងបន្តអត់បានជួយ ក្រុមតោខៀវ Chelsea ទៀតពេលប៉ះក្រុមភ្ញៀវ Paris Saint Germain នៅក្របខណ្ឌកំពូល Champions League ជើងទី២ វគ្គ១៦ក្រុមរាត្រីខានស្អែកនេះ ។

កាលពីជើងទី១ នៅទឹកដីនៃកីឡដ្ឋាន Stade de France ដែលប្រកួតចាញ់ម្ចាស់ផ្ទះ PSG ត្រឹមតែលទ្ធផល បច្ចេកទេស ២-១ ខ្សែការពារប្រធាន ក្រុម John Terry បានចូលលេងពេញម៉ោង តែអាចនឹងចូលលេងវិញបាន នៅពេលដែល Chelsea ប៉ះជាមួយ Everton នៅពាន FA Cup វគ្គ៨ក្រុមចុងក្រោយនៅរាត្រីថ្ងៃ សៅរ៍ចុងសប្តាហ៍នេះ ។  

កីឡាករជនជាតិអង់គ្លេសវ័យ៣៤ឆ្នាំ John Terry មិនបានចូលលេងទេ ពេល Chelsea ប្រកួតបានត្រឹមស្មើ ១-១ ទល់នឹង ភ្ញៀវ Stoke City កាលពីរាត្រីថ្ងៃសៅរ៍ សប្តាហ៍មុន ខណៈដែលខ្សែប្រយុទ្ធ Diego Costa ក៏ត្រូវបានប្តូរចេញ ដែរ ដោយសារតែមានបញ្ហារបួសតិច តែស្អែកកីឡាករដើមកំណើតប្រេស៊ីល ជនជាតិអេស្ប៉ាញខាងលើអាចនឹងចូល លេងបានធម្មតា ព្រោះជាជំនួបស្លាប់-រស់ ដើម្បីប្រជែងយកកៅអីមួយឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដោយ Chelsea ត្រូវរកឲ្យបានចាប់ពី១គ្រាប់ឡើងទៅផងដែរ ទើបអាចចរចាជាមួយនឹងក្រុមជើងឯកបារាំង Paris ។

ខ្សែការពារ Gary Cahill និង Branislav Ivanovic ជាអ្នកទទួលរ៉ាប់រងក្នុងតំបន់ការពារ ពេលជួបក្រុមខ្លាំង PSG យប់ ខានស្អែកនេះ ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី