CamNews

រងរបួសជាង៥៧នាក់ ក្នុងករណីក្រឡាប់រថយន្ដ ដឹកកម្មករ នៅស្វាយរៀង

កម្មករ​-​កម្មការិនី​ចំនួន ៥៧ នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ដោយសារ​ក្រឡាប់​រថយន្ត ដែល​
បាន​ដឹក​ក្រុមកម្មករ​រោងចក្រ ទៅធ្វើ​ការ​នៅ​រោងចក្រ​ក្រុង​បាវិត កាលពី​វេលា​ម៉ោង​ប្រមាណ ៧
ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅលើ​ផ្លូវ​លេខ​៣១៦​ដេ ស្ថិតនៅ​ភូមិ​ព្រៃ​គគីរ ឃុំ​ព្រៃ​គគីរ ស្រុក​
ចន្ទ្រា ខេត្តស្វាយរៀង​។​

​រថយន្ត​បង្ក​ម៉ាក​កូរ៉េ ចំណុះ​ពីរ​តោន​កន្លះ ពាក់​ស្លាក ភ្នំពេញ 3A-0119 បើកបរ​ដោយ​បុរស​ម្នាក់
ឈ្មោះ អ៊ុង ជាន​ជួប អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​ណូយ ឃុំ​ច្រេស ស្រុក​ច​ន្រា ខេត្តស្វាយ
រៀង​។​


​ក្រុមកម្មករ​ដែល​រង​របួស​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ តៃកុង​ឡាន​បាន​ដឹក​កម្មករ​ចេញ
ពីផ្ទះ​ដូច​សព្វមួយដង ដោយ​ផ្ទុក​មនុស្ស​សរុប​ប្រមាណ​ជា ៨០ នាក់​។ លុះ​ដល់ពេល​កំពុងធ្វើ
ដំណើ​រ​ចេញពី​ផ្លូវលំ ឡើងមក​ដល់ផ្លូវ​ចាក់​កៅស៊ូ​បាន​បន្តិច ស្រាប់តែ​រថយន្ត​មាន​បញ្ហា​កាច់ចង្កូត
​លែង​បាន ជាន់​ហ្វ្រាំង​ក៏​មិន​ស៊ី ហើយក៏​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ធ្លាក់​ចេញពី​ផ្លូវ ទៅបុក​ដើម
ឈើ​តូចៗ​ជាច្រើន​ជាប់​របង​ផ្ទះ​អ្នកស្រុក រួច​ក៏​ក្រឡាប់​មក​ខាងស្តាំ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ បណ្តាលមកពី​បញ្ហា​បច្ចេកទេស​រថយន្ត​ដាច់​ចង្កូត ហ្វ្រាំង​
មិន​ស៊ី និង​ដឹក​មនុស្ស​ច្រើនពេក​។

 

ដោយ ៖ សីហា
ប្រភព ៖ CEN


Tags: Svay Rieng accident គ្រោះថ្នាក់ ចរាចរណ៍