CamNews

តារា 

ថាម៉េចកូនភ្លោះកើតមិនទាន់បានប៉ុន្មានផង នាង Chompoo araya គ្រោងយកកូនម្នាក់ទៀត?

កំសាន្ត ៖ មានអ្នកគាំទ្រមិនតិចទេដែលចង់ដឹងចង់លឺថា តើកំពូលតារាសម្តែងស្រីនាង Chompoo araya មានគំរោងនឹងយកកូនស្រីម្នាក់ទៀត ឬមានត្រឹមតែកូនភ្លោះប្រុសទាំងពីរដួងនេះ ទុកគ្រាន់តែជាកាដូសម្រាប់អាពាហ៍ពិពាហ៍ និងសម្រាប់ស្នងមរតករាប់លាន ឬយ៉ាងណា?

ដោយតាមប្រភពផ្លូវការមួយរបស់ប្រទេសថៃបានឲ្យដឹងថា លោក Nott Witsarut Rungsisingpipat និងនាង Chompoo araya បានពិភាក្សាគ្នាជាមួយគ្រូពេទ្យរួចរាល់អស់ហើយ ថានាងនឹងយកកូនស្រីម្នាក់ទៀតនៅថ្ងៃអនាគត ។ 

តារាស្រីវ័យ​ ៣៦ ឆ្នាំរូបនេះ បន្តថា នាងពិភាក្សាជាមួយគ្រូពេទ្យជាថ្មីម្តងទៀត សម្រាប់ព័ត៌មានជាក់លាក់ នៅពេលដែលកូនប្រុសភ្លោះគឺ Thunder និង Storm មានអាយុប្រហែល ២ ទៅ ៣ ឆ្នាំ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Chompoo araya Nott Witsarut Rungsisingpipat