Tiffany Trump បញ្ចប់ការសិក្សានៅសកលវិទ្យាល័យតែមួយជាមួយនឹងឪពុក និងបងស្រី នាង
ធ្លាប់ថតចម្រៀង និងធ្វើជាអ្នកបង្ហាញម៉ូដ។
Tiffany Trump កើតឆ្នាំ ១៩៩៣ គឺជាកូនតែមួយគត់របស់ Donald Trump និងប្រពន្ធទីពីរ Marla
Maples ។ Tiffany Trump កើតនៅក្រុងញូវយ៉ក ប៉ុន្តែ ធំដឹងក្ដី នៅ Los Angeles និងរស់នៅជា
មួយម្ដាយ បន្ទាប់ពីម្ដាយបានលែងលះជាមួយ Donald Trump។ អ្នកស្រី Maples រៀបការនៅឆ្នាំ
១៩៩៣ និងលែងលះនៅ ឆ្នាំ ១៩៩៩។
Tiffany ឱបតុក្កតាខ្លាឃ្មុំ។ Tiffany ឱ្យដឹងថា នាងនឹងម្ដាយស្និទ្ធស្នាលគ្នាណាស់។ Tiffany ក៏គាំទ្រ
ឪពុក នាងធ្លាក់និយាយថា ៖ “គាត់រស់នៅដោយស្មោះត្រង់និងខ្លួនឯង។ គាត់និយាយស្ដី អ្នកណា
ក៏អាចយល់បាន។ ខ្ញុំមានសុភមង្គលណាស់ ដែលបានកើតមកក្នុងត្រកូល Trump”។
Tiffany តែងតែបង្ហោះរូបថតសប្បាយរីករាយជាមួយមិត្តភ័ក្តិនៅលើទំព័រ Instagram។ នាងក៏បាន
ចូលរួមក្នុង “សមាគមន៍កូនអ្នកមាននៅអាមេរិក” នៅលើបណ្ដាញសង្គមនេះផងដែរ។
ដូចទៅនឹងឪពុក និងបងស្រី Tiffany បានបញ្ចប់ការសិក្សានៅឯសកលវិទ្យាល័យ Pennsylvania។
នាងសិក្សាផ្នែកសង្គមសាស្ដ្រ និងជនបទ។ លោក Trump បញ្ចប់ការសិក្សានៅ Pennsylvania ឆ្នាំ
១៩៦៨។
លោក Trump បានសរសើរកូនស្រីរបស់ខ្លួនថា “នាងតែងតែបានពិន្ទុ A នៅ Pennsylvania ខ្ញុំពិត
ជាមានមោទនភាពណាស់”។
Tiffany បីក្មួយប្រុស Theodore ពេលមានអាយុបីខែ ដែលជាកូនទីបីរបស់ Ivanka Trump។
កាលពីមានអាយុ ១៧ឆ្នាំ Tiffany ធ្លាប់ថតចម្រៀងដែលមានចំណងជើងថា “Like A Bird"។
ប៉ុន្មានខែកន្លងមកនេះ Tiffany កំពុងទាក់ទងនឹង Ross Mechanic អាយុ ២២ឆ្នាំ ដែលជានិស្សិត
រួមថ្នាក់។ Ross ជាកូនប្រុសរបស់ Jonathan Mechanic ដែលជាមេធាវីជំនាញខាងអចលនទ្រព្យ។
គ្រួសារ Mechanic សុទ្ធតែគាំទ្របក្សប្រធាធិបតេយ្យ។
ឆ្លើយតបទៅនឹងកិច្ចសម្ភាសក្នុងកម្មវិធី “Fox និងមិត្តភ័ក្ដិ” កាលពីសប្ដាហ៍មុន លោក Trump បាន
ឱ្យដឹងថា ខ្លួមានមោទនភាពចំពោះកូនៗទាំងអស់ ប៉ុន្តែ ដោយឡែក Tiffany គឺ “តិចជាងគេបន្ដិច”
នេះបើតាមទំព័រ The Week។
លោក Trump និយាយថា “ខ្ញុំមានមោទនភាពចំពោះកូនៗទាំងអស់។ បើធៀបនឹង Ivanka, Eric
និង Donald Jr នោះ កូនស្រី Tiffany តិចជាងគេបន្តិច ព្រោះនាងទើបតែបញ្ចប់ការសិក្សា”។
កាលពីមានអាយុ ១៧ឆ្នាំ Tiffany ធ្លាប់ថតចម្រៀងដែលមានចំណងជើងថា “Like A Bird"
ប្រែសម្រួល ៖ តារា
ប្រភព ៖ businessinsider