ព័ត៌មានកីឡា៖ ម្ចាស់ក្លឹបសេះបង្កង់ Juventus ឈ្មោះ Giuseppe Marotta បានប្រកាសជាសារធាណៈថា ក្លឹបគឺលែងលក់ ខ្សែបម្រើ Paul Pogba ហើយបើទោះបីជាក្លឹប ណាហ៊ានឲ្យថ្លៃយ៉ាងណាក៏ដោយ ក៏ក្លឹបលែងលក់ឲ្យដែរ ជាពិសេស ក្លឹប Barcelona តែម្ដង។
Juventus បានផ្អាកទីផ្សារកីឡាករ Paul Pogba ហើយពេលនេះ ខណៈដែលលោក Joan Laporta ដែលជាបេក្ខជនថ្មីនឹងឈរឈ្មោះបោះឆ្នោតជាថ្នាក់ដឹកនាំប្រចាំក្លឹប barcelona បានសន្យាជាមួយ ភ្នាក់ងារទីផ្សារកីឡាករគឺ លោក Mino Raiola ថា លោក នឹងផ្ទេរយកកីឡាករខ្សែបម្រើរូបនេះជាមិនខាន ឡើយប្រសិនជាលោក បានជាប់ឈ្មោះជាប្រធានក្លឹប Barcelona មែននោះ។
លោក Giuseppe Marotta បានថ្លែងថា ប្រសិនជាក្លឹបណាមួយចង់ បានកីឡាករម្នាក់នេះមែននោះ គឺត្រូវមកទំនាក់ទំនងជាមួយគាត់ផ្ទាល់ កុំទៅទាក់ទងជាមួយលោក Mino Raiola ឲ្យសោះ ព្រោះគាត់ជាម្ចាស់ក្លឹប។ ហើយម្យ៉ាងវិញទៀត សម្រាប់ទីផ្សារកីឡាករ នៅពេលនេះ ក៏ត្រូវបានបិទផងដែរ គ្មានថ្ងៃដែល Barcelona អាចទិញយកបានឡើយ ហើយ ក្លឹក៏លែងចង់លក់ឲ្យផងដែរ។ ប្រភពដដែលបានបន្ដទៀតថាគាត់បាន ចរចាជាមួយ Barcelona ជាច្រើនដងរួចមកហើយ រហូតមកទល់ពេលនេះ ក្លឹបបដិសេធថាកីឡាករ គឺលែងសម្រាប់លក់ហើយ។ ពួកយើងបានប្រថុយគ្រោះថ្នាក់ច្រើនណាស់ សម្រាប់ទីផ្សារកីឡាករម្នាក់នេះ ប៉ុន្ដែសុទ្ធសឹងតែ ទង្វើរត្រឹមត្រូវទាំងអស់ ។ ពិតណាស់ Barcelona បានផ្ដល់ឱកាសទិញយក ខ្សែបម្រើម្នាក់នេះ ប៉ុន្ដែយើងក៏បដិសេធរួចរាល់ហើយអស់ដែរ..ហើយក្លឹបក៏ចង់បញ្ជាក់ផងដែរថា កីឡាករខ្សែបម្រើរូបនេះ គឺលែងសម្រាប់លក់ទៀត ទោះបីជា Barcelona ឲ្យថ្លៃយ៉ាងណាក៏ដោយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី