CamNews

សុខភាព 

អាហារ ១០យ៉ាង ដែល​អ្នក​គួរ​ទទួលទាន ដើម្បី​បេះដូង​រឹងមាំ និងសុខភាពល្អ

(សុខភាព)៖ ដើម្បី​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ  គួរ​ទទួលទាន​អាហារ​ណា​ដែលមាន​កាក​សរសៃ វិ​តា​មីន និង​សារធាតុ​រ៉ែ​ខ្ពស់ ដូចជា​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន និង​កាត់បន្ថយ​អាហារ​ប្រភេទ​ខ្លាញ់ ស្ករ និង​អំបិល​ដូចខាងក្រោម​នេះ ៖


០១)  អង្ករ ៖ គួរ​ជ្រើសរើស​ទទួលទាន​បាយ​ដែល​ដាំ​ពី​អង្ករ​ដែល​មិនបាន​ឆ្លងកាត់​ការ​ខាត់​ ពណ៌​ឲ្យ​ស ឬ​អង្ករ​ដែល​យើង​ហៅ​ជាទូទៅ​ថា អង្ករសំរូប ឬ​អង្ក​របុក​ដោយ​ដៃ ព្រោះ​វា​មាន​កាក​សរសៃ​អាហារ និង​សារធាតុ​អាហារ វិ​តា​មីន សារធាតុ​រ៉ែ​ជាច្រើន ។

០២) សាច់​ត្រី៖ គួរ​ជា​សាច់​ត្រី​ដែល​ងាយ​រំលាយ មាន​សារធាតុ​អាស៊ីត អ:មី​ណូ​ដែល​ចាំបាច់​ចំពោះ​រាងកាយ និង​មិន​ធ្វើ​ឲ្យ​កើត​កករ​នៅក្នុង​សរសៃឈាម​បេះដូង  អាចជា​ត្រី​សមុទ្ទ ឬ​ត្រី​ទឹកសាប​ក៏បាន។

០៣) បន្លែ​ពពួក​ស្ពៃ  បន្លែផ្សេង៖ នឹង​ផ្តល់នូវ​កាក​សរសៃ​អាហារ​ខ្ពស់ ព្រោះ​មាន​សារធាតុ អ៊ែន​ទី​អុក​ស៊ី​ឌែ​ន​ត៍​ដែល​ល្អ​ចំពោះ​បេះដូង ដូចជា ស្ពៃក្តោប ផ្កា​ខាត់ណា និង​ប្រូ​ខូ​លី​ជាដើម ។

០៤) ទឹក​ផ្លែឈើ​ស្រស់៖ ដូចជា ទឹកក្រូច​ច្របាច់​ស្រស់​សម្បូរ​ដោយ អាស៊ីត​ហ្វូ​លិ​ក ដែល​ជួយ​កាត់បន្ថយ​កំរិត​ហូ​ម៉ូ​ស៊ី​ស្តេ​ស៊ីត ជា​អាស៊ីត​អ:មី​ណូ ដែល​សម្ព័ន្ធ​ជាមួយ​ការ​គាំងបេះដូង ។ ទឹក​ផ្លែ​ទំពាំងបាយជូរ​ស្រស់​មាន​សារធាតុ ហ្វ្លា​វ៉ូ​ណ​យ​ដ៍ និង រេ​ស្វើ​រ៉ា​ថ្រូ​ល (Resveratrol) ជួយ​បង្អាក់​កោសិកា​គ្រាប់​ឈាមក្រហម​ចាប់​គ្នា​ជា​ដុំ​ដែល​នឹងធ្វើ​ឲ្យ​ កើតការ​ញ៉ុ​ក​ណែន ។

០៥) សណ្តែក​សំបក​រឹង៖  ដូចជា អាល់​ម៉ន់  វ៉​ល​ណាត់  ភិ​ស្តា​ឈិ​អូ កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុងការ​កើតរោគ​បេះដូង។

សណ្តែក​លឿង និង​ផ​លឹ​ត​ផល​ពី​សណ្តែក​លឿង ដូចជា តៅហ៊ូ  ទឹក​សណ្តែក​លឿង ឬ​ទឹក​តៅហ៊ូ​ដែល​អាចជួយ​កាត់បន្ថយ​ខូ​លេ​ស្តេ​រ៉ូ​ល​បាន ។

០៦) មើម​ខ្ទឹមស៖ ជួយ​ទប់ស្កាត់​ការ​ផ្តុំ​ខ្លួន​របស់​គ្រាប់​ឈាមក្រហម​ដែល​នឹង​ទៅ​ញ៉ុ​ក​ណែន​សរសៃ​ឈាមក្រហម  គួរ​ទទួលទាន​មួយថ្ងៃ ៥ -១០កំ​ពិស។

០៧) ផ្លែ​ចេក៖  មាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់  ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​បាន  ឬ តំឡូងជ្វា  តំឡូងបារាំង​ចំហុយ  ទឹក​ប៉េងប៉ោះ​យ៉ា​អួ  ផ្លែ​ឃែ​នតា​លូ​ប ក៏​អាចជួយ​បាន​ដូចគ្នា ។

០៨) ផ្លែឈើ​ស្រស់៖  ដែល​ផ្តល់​គុណប្រយោជន៍​ដល់​បេះដូង ដោយ​ផ្លែឈើ​ដែលមាន​ពណ៌​ផ្សេង​ដូចជា  ៖

– សារធាតុ​ពណ៌​ស្វាយ​ក្រហម ឬ អ៊ែន​ថូ​សៃ​យ៉ា​នី​ន ឃើញ​មាន​ច្រើន​នៅក្នុង ផ្លែ​ទំពាំងបាយជូរ  ផ្លែ​ប៉ោម​ក្រហម​ផ្លែ​ស្ត្រ​ប៊ើ​រី  ផ្លែ​ជម្ពូ  ផ្លែ​ប្ល៊ូ​ប៊ើ​រី  ផ្លែ​ត្រប់វែង​ពណ៌​ស្វាយ  ស្ពៃក្តោប​ពណ៌​ស្វាយ – ល – សារធាតុ​នេះ​ជួយ​ពង្រីក​សរសៃឈាម  កាត់បន្ថយ​ភាព​ប្រថុយ​នៃ​ការ​កើតរោគ​បេះដូង ។

– សារធាតុ​ពណ៌​ក្រហម ឬ ឡៃ​ខូ​ពី​ន ឃើញ​មាន​ច្រើន​នៅក្នុង​ផ្លែ​ឥ​ឡឹ​ក  ប៉េងប៉ោះ  ចំណែក​សារធាតុ​ពណ៌​ក្រហម​នៅក្នុង​ផ្លែ​ទទឹម  មើម​ប៊ី​ធ្រូ​ត​វិញ មាន​សារធាតុ បេ​តា​វ៉ៃ​ស៊ីន  ដោយសារ​ធាតុ​ពណ៌​ក្រហម​ទាំងអស់នេះ​ជា​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរ: និង​កាត់បន្ថយ​អាការ​ប្រថុយ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​ញ៉ុ​ក​ណែន ។

– សារធាតុ​ពណ៌​លឿងទុំ ឬ បេ​តា​ឃែ​រ៉ូ​ធី​ន ឃើញ​មាន​ច្រើន​នៅក្នុង ផ្លែ​ល្ហុង​ទុំ  ល្ពៅ   ឃែ​នតា​លូ​ប  ស្វាយ​ទុំ  មើម​ការ៉ុត ជួយ​កាត់បន្ថយ​កំ​រឹត​ជាតិ​ខ្លាញ់​នៅក្នុង​ឈាម ។

– សារធាតុ​ពណ៌​លឿង ឃើញ​មាន​ច្រើន​នៅក្នុង​ផ្លែក្រូច​ខ្វិច ជួយ​បំប៉ន​បេះដូង កាត់បន្ថយ​អត្រា​នៃ​ការ​កើតរោគ​មហារីក ។

០៩) គួរ​ចៀសវាង​សាច់សត្វ​ដែលមាន​ជាតិ​ខ្លាញ់​បង្កក​ខ្លួន៖  ប៊័រ  ប្រេងដូង ដែល​វា​អាច​នឹង​បង្កើន​ភាព​ប្រថុយ​ដល់​ការ​កើតរោគ​បេះដូង ។ បើ​មាន​ខូ​លេ​ស្តេ​រ៉ូ​ល​នៅក្នុង​ខ្លួន​ច្រើន គួរ​ចៀសវាង​ជាតិ​ខ្លាញ់​ប្រភេទ​នេះ​មុនគេ ។

១០) គួរ​ចៀសវាង​អាហារ​ប្រភេទ ត្រាំ ឬ​ជ្រក់៖ ព្រោះ​អាហារ​ទាំងនេះ​ច្រើន​តែមាន​អំបិល​សូ​ដ្យូ​ម​ខ្ពស់ ដែលមាន​ផលប៉ះពាល់​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់៕

-អាន ៖ ទម្លាប់អាក្រក់១០យ៉ាង ដែលបំផ្លាញ ខួរក្បាលរបស់អ្នក ទាំងមិនដឹងខ្លួន

 

ដោយ ៖ តារា

ប្រភព ៖ health